សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះតូបអាជីវកលក់ដូរអស់១២តូបនៅសង្កាត់ទួលស្វាយព្រៃទី១
ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះតូបអាជីវកលក់ដូរជាប់ៗគ្នា ចំនួន ១២តូប អស់ទាំងស្រុង បង្កភ្ញាក់ផ្អើលកាលពី ម៉ោង១៧និង០០នាទី ល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះស្ថិតនៅផ្សារដើមអំពិល សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ចំពោះគ្រោះអគ្គិភ័យខាងលើនេះ បានបំផ្លាញតូបអាជីវករលក់ដូរអស់ចំនួន ១២តូបទាំងស្រុង ក្នុងនោះជាប្រភេទ ឈើប្រក់ស័ង្កសី ដែលមានទំហំ ១ម៉ែត្រ x ២ម៉ែត្រ។

សមត្ថកិច្ចបានបន្តថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ថា មានគ្រោះអគ្គិភ័យមួយបានឆាបឆេះតូបអាជីវកលក់ដូរនៅផ្សារដើមអំពិលយ៉ាងសន្ធោសន្ធៅភ្លាមនោះសមត្ថកិច្ចក៏បានចេញរថយន្តពន្លត់អគ្គិភ័យទៅអន្តរាគមន៍ភ្លាមៗ។

សមត្ថកិច្ចបានបន្តទៀត ថា ឡានទឹកដែលចេញជួយសង្គ្រោះរួមមាន រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន០៩គ្រឿង ប្រើប្រាស់ទឹកអស់០៥គ្រឿង, រថយន្តអគ្គិភ័យ ផ្សារទំនើបអូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន។

ចំពោះ ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ ដោយក្នុងនោះ មិនមានអ្នករងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ៕
ដោយ ៖ សុខា





-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង