ព័ត៌មានអន្ដរជាតិ
ស្វាមីប្រធានសភាអាមេរិក ត្រូវបុរសម្នាក់ យកញញួរទៅវាយប្រហារដល់ក្នុងផ្ទះ
លោក Paul ដែលជាស្វាមីរបស់ប្រធានសភាអាមេរិក Nancy Pelosi ត្រូវគេវាយប្រហារនៅផ្ទះរបស់ខ្លួនក្នុងទីក្រុង San Francisco ប៉ុន្តែពេលនេះលោកបានធ្វើការវះកាត់ ហើយធូរស្រាលពីរបួសហើយ។
មន្ត្រីក្នុងតំបន់និយាយថា ជនបង្កត្រូវបានគេស្គាល់ឈ្មោះថា David Depape អាយុ ៤២ ឆ្នាំបានប្រើញញួរវាយប្រហារលោក Paul ដែលជាអ្នកជំនួញមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងជាឈ្មួញភាគហ៊ុន។
លោក William Scott ប្រធានប៉ូលិសក្រុង San Francisco បានប្រាប់អ្នកសារព័ត៌មានថា លោក Depape នឹងត្រូវចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត។
យោងតាមកាសែត New York Times បានរាយការណ៍ថា តាមពិតជនបង្ក ស្វែងរកប្រធានសភា Pelosi ទេប៉ុន្តែបានប្រឈមមុខនឹងលោក Paul ទៅវិញ។ ពេលនោះ លោកស្រី Pelosi មិនស្ថិតនៅក្នុងទីក្រុង San Francisco ឡើយ។
ឧបទ្ទវហេតុនេះកើតឡើង បន្ទាប់ពីលេចឮដំណឹងកាលពីដើមខែនេះថា លោកស្រី Pelosi ដែលក៏ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យផងដែរនោះ បាននិយាយថា លោកស្រីនឹងធ្វើបាបរាងកាយអតីតប្រធានាធិបតី Donald Trump ប្រសិនបើគាត់ បង្ហាញខ្លួននៅវិមាន Capitol Hill ក្នុងអំឡុងពេលកុបកម្មនៅទីក្រុងវ៉ាស៊ីនតោន។
កាលពីថ្ងៃទី៦ខែមករា មានការសន្និដ្ឋានថា លោក Trump អាចចូលរួមដោយផ្ទាល់ជាមួយហ្វូងបាតុករនៅវិមាន Capitol ដើម្បីតវ៉ាចំពោះលទ្ធផលឆ្នោតផ្លូវការរបស់លោក Joe Biden៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ចិន បង្ហាញ មូលហេតុ ដែល អាមេរិក បញ្ជូនលោកស្រី Pelosi ទៅ តៃវ៉ាន់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៣ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ