វប្បធម៌ ជំនឿ
គោលការណ៍ហុងស៊ុយ ៣ ហាមមានក្នុងបន្ទប់គេង ចៀសវាងនាំថាមពលអវិជ្ជមាន
បន្ទប់គេងជាបន្ទប់មួយ ដែលហុងស៊ុយតែងមានសារៈសំខាន់។ ព្រោះជាបន្ទប់ដែលយើង អាចឆ្លៀតពេលសម្រាកលំហែកាយបន្ទាប់ពីមកពីខាងក្រៅហត់នឿយ។ ប្រសិនបើបន្ទប់គេងអត់ហុងស៊ុយ ឬតាំងវត្ថុនាំផលអវិជ្ជមាន នោះនឹងនាំតែរឿងក្ដៅក្រហាយដល់ម្ចាស់បន្ទប់ ហើយដំណេកក៏ពុំលក់ថែមទៀត។
ថ្ងៃនេះ គ្រូណុប សូមណែនាំ របស់ ៣ គូរកុំមានក្នុងបន្ទប់គេង ដើម្បីចៀសវាងនាំថាមពលអវិជ្ជមាន ដល់អ្នករស់នៅ។
១ មិនគួរមានរន្ធពិតានទេ

យោងទៅតាមគោលការណ៍ Feng Shui បន្ទប់គេងមិនគួរមានរន្ធពិតានទេ។ គេតែងមានជំនឿជឿថា ប៉ះពាល់អវិជ្ជមានដល់សុខភាពរាងកាយ អាចទទួលរងពីការឈឺក្បាល វិលមុខ ក្រោយក្រឡេកមើលពិតាន។ឪ
អនុសាសន៍សម្រាប់បន្ទប់គេងដែលមានរន្ធពិតាន គួរបន្ថែមកាក់ចំនួន ១៨ កាក់ ១០ កាក់ មកដាក់នៅខាងក្នុងនៃពិតាននៅសងខាង ដើម្បីដោះស្រាយនាំហុងស៊ុយមកវិញ។
២ អំពូលមិនគួរភ្លឺដោយផ្ទាល់ទៅលើគ្រែទេ

នៅលើពិតានក្បាលគ្រែងគេង មិនគួរមានអំពូលភ្លើងតម្រង់ចុះមកលើគ្រែទេ។ ប្រសិនបើគ្រែមានអំពូលបែបនេះ គេជឿថាអំពូលភ្លើងចាំងមកចំយើងពេលដេក វានឹងធ្វើឲ្យអ្នកជួបប្រទះនឹងបញ្ហាផ្សេងៗគ្រប់ពេលវេលា ឬមានសុខភាពមិនល្អ ។ ជារឿយៗវានឹងនាំមកនៅការឈឺថ្កាត់ផ្សេងៗ។
៣ ចៀសវាងតាំងរូបភាពគូស្នេហ៍នៅក្នុងបន្ទប់ដេក

រូបភាពគូមិនគួរនៅក្នុងបន្ទប់គេងទេ គួរតែនៅតាមផ្លូវឡើងជណ្តើរ វាត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង ក្នុងការភ្ជាប់ទៅនឹងបន្ទប់គេង។ ជាពិសេសនៅពីលើគ្រែ ព្រោះរ៉ូបកូនក្រមុំវែង ឬសូម្បីតែពាក់ស្បែកជើង វាប្រៀបដូចជាបិទបាំង និងជាន់ឈ្លីយើងគ្រប់ពេលនៅលើគ្រែ។ ដើម្បីបិទ យកល្អគួរតែនៅជាប់ផ្លូវឡើង និងចុះជណ្ដើរជំនួសវិញ៕
គ្រូ ណុប
ចុចអាន៖គន្លឹះរៀបចំខុនដូ ជំរុញហុងស៊ុយទ្រព្យសម្បត្តិ និងសំណាងល្អផ្នែកហិរញ្ញវត្ថុ
ចុចអាន៖ត្រី ៦ ប្រភេទ គេមានជំនឿខ្លាំងថា ជួយនាំហិរញ្ញវត្ថុ និងឆាប់រកឃើញស្នេហាពិត

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?