Connect with us

ជីវិតកម្សាន្ដ

មិនទាន់ដល់ថ្ងៃរៀបការផង Patricia ទម្លាយភ្ញៀវចូលរួម និងត្រៀមយកកូនភ្លោះដូច chompoo

បានផុស

នៅ

Patricia Good ជាកូនក្រមុំមួយរូបទៀត ដែលមហាជនចាប់អាម្មណ៍​យ៉ាងខ្លាំង ក្រោយនាងនិងមិត្តប្រុស​ហៃសូ បានធ្វើពិធីលាភាព​នៅលីវ ​និង​ថែមទាំងអញ្ជើញ​មិត្ត​ជិតស្និទ្ធ​ ព្រម​ទាំង​អ្នក​ជំនួញ​ល្បីៗក្នុងប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នាននេះ Patricia បាន​បើក​ចំហ​អំពី​គម្រោង​រៀប​ការ​របស់​នាង ​ជាមួយ​មិត្តប្រុស Note Wiset ដោយ​និយាយ​ថា ​វា​មាន​ទំហំ​មធ្យម ហើយ​មាន​សំបុត្រ​អាពាហ៍ពិពាហ៍​៤០០​សន្លឹក ស្លៀក​រ៉ូប​កូនក្រមុំ​២​ឈុត​ក្នុង​មួយ​ថ្ងៃ ឥឡូវ​នាង​ត្រៀម​៨០ភាគរយ​ហើយ។ ចំណែក​​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ ​អាចមានពិធីសែនព្រេនក្នុងផ្ទះ ហើយ​ថ្ងៃ​រៀបមង្គលការ​គឺនៅ​ថ្ងៃ​ទី ២២ ខែ​ធ្នូ ។

តារា​សម្ដែង​រូប​នេះ ​បាន​រៀបរាប់​ថា “​ដំបូងខ្ញុំចង់បាន​ពិធី​តូចមួយ។ ប៉ុន្តែក្រោយពិភក្សាគ្នា និងមើល​កន្លែង​ពិធី​ យើងក៏​គិតថា​នឹងធ្វើឲ្យ​ព្រឹត្តិការណ៍​នេះ​មាន​ទំហំមធ្យម។ ចំនួនសំបុត្រ​អញ្ញើញ​គឺ ៤០០ ប៉ុន្តែអ្នកគ្រប់គ្នា​អាច​មក​ជាគូ។ ដូច្នេះចំនួនភ្ញៀវត្រូវបានកំណត់ត្រឹម ៨០០នាក់។ ចំណែក​សំលៀកបំពាក់​កូនក្រមុំ មានទាំង​សំលៀកបំពាក់​ថៃ និ​ងបរទេស។” តែយ៉ាងណា ​Patricia មិន​ចង់​ស្លៀក​ច្រើនឡើយ ​នាង​បង្ហើប​ថា សុំ​រ៉ូប​លឿន​បំផុត​ទើប​មាន​ទំនុក​ចិត្ត ស្លៀក​២​ឈុត​ក្នុង​មួយ​ថ្ងៃ​។​

តួឯកស្រីក្នុងរឿង​សត្រូវមិត្តបានបន្ថែមទៀតថា សំណាងដែលមានអ្នករៀបចំផែនការ ប្រសិនបើអ្នកអាចធ្វើវាដោយខ្លួនឯង វាមិនអាចទៅរួចទេ។ ប្រាកដជាត្រូវមានអ្នកជួយសម្របសម្រួល ជួយរៀបចំរាល់ព័ត៌មានលម្អិត។ ដោយឡែក​សម្រាប់រឿង​មាន​អ្នក​ស្នងមរតកនាងនិងអនាគតស្វាមី​បាន​ត្រៀម​ខ្លួន​ជា​ស្រេច។ ប៉ុន្តែមើលការងារជាមុនសិនព្រោះមិនចង់មានបញ្ហាជាមួយការងារទេ។ នាងចង់បាន​កូនភ្លោះដូចបងថ្លៃ Chompoo Araya ប្រសិនបើរាងកាយមិនអាចទទួលបបាន នឹងពិគ្រោះជាមួយវេជ្ជបណ្ឌិត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖​ទាំងអតីតមិត្តប្រុស និងអនាគតស្វាមី Patricia Good សុទ្ធតែជាសេដ្ឋីប្រាក់លាន ប្រចាំប្រទេស

ចុចអាន៖Janie តារាស្រីត្រូវអ្នកគាំទ្របារម្ភពីសុខភាពម្នាក់ទៀត ក្រោយរាងកាយស្គមស្គាំងខ្លាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម