Connect with us

ចរាចរណ៍

អ្នកបើករថយន្ដដឹកឈើម្នាក់កៀបជាប់ស្លាប់ក្នុងរថយន្ដ ខណៈមន្ត្រីនគរបាលម្នាក់របួសធ្ងន់ដែលគេសង្ស័យថា ជាករណីប្រដេញគ្នា

បានផុស

នៅ

បុរសជាអ្នកបើកបររថយន្តម្នាក់បានស្លាប់កៀបជាប់ក្នុងរថយន្ត និងម្នាក់ទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍រថយន្តពីរគ្រឿងបុកគ្នា កាលពីវេលាម៉ោង១៩និង០៥នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចគីឡូម៉ែត្រ៥៣-៥៤ ស្ថិតនៅក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ណាង ស៊ីណាត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាកសិករ មានទីកន្លែងកំណើតភូមិដាលិច ឃុំដា ស្រុកមេមត់ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា បានបើករថយន្តម៉ាកកាមេរីពណ៌ក្រហម មិនមានស្លាកលេខ បើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន បានមកបុកចំពីមុខពេញទំហឹងជាមួយរថយន្តមួយគ្រឿងទៀត ម៉ាក់ toyota prius ពណ៌ទឹកមាសពាក់ស្លាកលេខ មណ្ឌលគិរី 2B-3564 បើកបរដោយឈ្មោះ សៀង ចំរ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជានគរបាល បណ្ដាលឲ្យរងរបួសធ្ងន់ មានទីលំនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ហើយត្រូវបានបញ្ជូនសង្គ្រោះនៅឯមន្ទីរពេទ្យ នៃប្រទេសវៀតណាម។

ប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានបង្ហើបថា មុនកើតហេតុគេឃើញរថយន្តម៉ាកកាមរីពណ៌ក្រហម មានដឹកឈើពីខាងក្នុង បើកបរក្នុងល្បឿនលឿន ដោយមានរថយន្តប្រភេទពីរបាំងពណ៌ខ្មៅ ដែលគេសង្ស័យថា ជារថយន្តសមត្ថកិច្ចដេញចាប់រថយន្តដឹកឈើនេះ។ គ្រានោះរថយន្តព្រូស បើកបរក្នុងទិសដៅបញ្ច្រាសទិសមកជាមួយក៏បានបុក​ខ្ទុបគ្នាចំពីខាងមុខ។

ក្រោយកើតហេតុរថយន្តដែលដេញរថយន្តដឹកឈើបានគេចខ្លួនបាត់។ ករណីនេះគេសង្ស័យថា ជាករណីប្រដេញគ្នារវាងរថយន្តដឹកឈើ និងរថយន្តឆ្មាំចាំដកតុងតាមដងផ្លូវដូចករណីកន្លងមក៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១៥ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១៤ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម