ព័ត៌មានជាតិ
ការជួសជុលគ្រឹះនិងអ៊ុតកៅស៊ូនៅលើមហាវិថីសហព័ន្ធរុស្ស៉ី ក្រុមការងារអនុវត្តការងារទាំងថ្ងៃទាំងយប់ជំរុញអោយរួចរាល់ត្រឹមថ្ងៃទី៣វិច្ឆិកា
ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរលើកំណាត់មហាវិថីសហព័ន្ធរុស្ស៉ីពិតជាបានឃើញពីសកម្មភាពនៃការជួសជុលគ្រឹះនិងអ៊ុតកៅស៊ូលើកំណាត់ផ្លូវដ៏សំខាន់មួយនេះ សំខាន់រដ្ឋបាលរាជធានីភ្នំពេញជំរុញការងារនេះ ឲ្យបានរួចរាល់ នៅមុនកិច្ចប្រជុំកំពូលអាស៊ានដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានខាងមុខនេះ ពោលគឺអោយរួចរាល់ត្រឹមថ្ងៃទី៣វិច្ឆិកា ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នេះជាការបញ្ជាក់របស់ក្រុមជំនាញ ដែលកំពុងដំណើរការចាក់កៅស៊ូលើបណ្តោយផ្លូវនេះទាំងថ្ងៃទាំងយប់ទៅ តាមការណែនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ។

មន្ត្រីដដែលបានបញ្ជាក់ថា ជានិច្ចកាលលោកឃួង ស្រេង តែងបានណែនាំដល់មន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យចុះពិនិត្យផ្លូវជាប់ជាប្រចាំដើម្បីបានឃើញពីការខូចខាតផ្លូវមួយចំនួនក្រោយទទួលរងការខូចខាតដោយទឹកភ្លៀង គឺត្រូវជួសជុលកែ លំអឡើងវិញ កុំចាំអោយខូចខាតខ្លាំងទើបជួសជុលនោះ។

មន្ត្រីជំនាញរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា កំណាត់មហាវិថីសហព័ន្ធរុស្ស៉ី ដែលត្រូវអ៊ុតកៅស៊ូបេទីមីណឺនេះ មានប្រវែង១១គីឡូម៉ែត្រនិង៦៨ម៉ែត្រ ស្មើនឹង៣៣ម៉ឺន២៥៦៨ ម៉ែត្រការ៉េ ដោយចាប់ពីស្តុបBKC កែងមហាវិថីព្រះមុន្នីវង្សដល់ស្ពានអាកាសចោមចៅ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចក្រុមការងារក៏បានសុំការយោគយល់អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋយើងដែលបានធ្វើដំណើរលើកំណាត់មហាវិថីសហព័ន្ធរុស្ស៉ី ក្នុងពេលកំពុងមានសកម្មភាពចាក់អ៊ុតកៅស៊ូផ្លូវ ដែលបណ្តាលឲ្យកកស្ទះចរាចរធ្វើអោយមានការរំខានខ្លះៗក្នុងការធ្វើដំណើរ។ សកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញក្រោយអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងការដឹកនាំអនុវត្តផ្ទាល់ពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញទាំងការកែលំអហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការកែលំអសោភណ្ឌ ភាពបរិស្ថានដើម្បីលើកកម្ពស់សម្រស់រាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រងថែមទៀត ពិសេសឈានឆ្ពោះទៅកាន់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខនេះ នៅរាជធានីភ្នំពេញ ក៏ដូចជាការរៀបចំការប្រកួត កីឡាស៊ីហ្កេម និងប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ៕
ដោយ ៖ ស្រីរ័ត្ន












-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត