ព័ត៌មានអន្ដរជាតិ
មនុស្សយ៉ាងហោច ១៤៩នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុរត់ជាន់គ្នា ពេលកំពុងប្រារព្ធពិធិបុណ្យ Halloween នៅទីក្រុងសេអ៊ូល
មនុស្សយ៉ាងហោចណាស់ចំនួន ១៤៩នាក់ ដែលភាគច្រើនជាក្មេងជំទង់ និងយុវវ័យអាយុ ២០ឆ្នាំ ត្រូវបានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នា ពេលកំពុងប្រារព្ធពិធីបុណ្យ Halloween ក្នុងតំបន់កម្សាន្តពេលរាត្រីនៃរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង កាលពីវេលាម៉ោងជិត១១ នាយប់ថ្ងៃសៅរ៍ ម្សិលមិញនេះ។
ក្រុមមន្ត្រី បានឱ្យដឹងថា ការប្រារព្ធពិធីបុណ្យ Halloween ដ៏ធំលើកដំបូងរបស់ប្រទេសកូរ៉េខាងត្បូង បានប្រែក្លាយទៅជាសោកនាដកម្ម នៅពេលមនុស្ស ១៤៩នាក់បានស្លាប់ ខណៈកំពុងដើរលេងជប់លៀងឆ្លងកាត់ផ្លូវតូចចង្អៀតក្បែរក្លឹបកម្សាន្ត ក្នុងទីក្រុងសេអ៊ូល។
ពេលនេះអាជ្ញាធរកំពុងស៊ើបអង្កេតពីមូលហេតុពិតប្រាកដដែលបណ្តាលឲ្យឧបទ្ទវហេតុកើតឡើង ស្របពេលដែលការសន្និដ្ឋានបឋមរបស់លោក Choi Seong-bum ប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ បាននិយាយថា វាគឺជា “ឧបទ្ទហេតុការរត់ជាន់គ្នា” បណ្ដាលឱ្យនុស្សជាច្រើនបានដួលរណូករណែល និងរងរបួសយ៉ាងតិច ៧៦នាក់។ យ៉ាងណាមិញ មន្ត្រីសង្គ្រោះបន្ទាន់ បានជួយមនុស្សយ៉ាងហោចណាស់ ៨១នាក់ ប៉ុន្តែមនុស្ស ១៤៩នាក់ ត្រូវបានស្លាប់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNN
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ