ព័ត៌មានអន្ដរជាតិ
ខ្លីៗគួរដឹងពី Itaewon ដែលជាទីតាំងកើតឧបទ្ទវហេតុរត់ជាន់គ្នា
ដូចដែលប្រិយមិត្តបានដឹង កាលពីយប់ថ្ងៃសោរ៍ ម្សិលមិញនេះ នៅកណ្ដាលរដ្ឋធានីសេអ៊ូល បានកើតឧបទ្ទវហេតុរត់ជាន់គ្នា បណ្ដាលឱ្យមនុស្សយ៉ាងហោច ១៥១នាក់បានស្លាប់ និង ៨១នាក់បានរងរបួស ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ Halloween។
ហេតុការណ៍នេះ បានកើតឡើងនៅតំបន់កម្សាន្ត Itaewon ចំកណ្តាលទីក្រុងសេអ៊ូល ដែលទីនេះត្រូវបានគេស្គាល់ថា ជាទីតាំងកម្សាន្តពេលរាត្រីដ៏មមាញឹក និងមានមនុស្សកកកុញច្រើនសឹងរាល់ថ្ងៃ ជាពិសេសកំលុងប្រារព្ធពិធីបុណ្យធំៗ។
សង្កាត់ Itaewon ជាកន្លែងកម្សាន្តពេញនិយមសម្រាប់ភ្ញៀវក្នុងស្រុក ជនបរទេស និងភ្ញៀវអន្តរជាតិរាប់សិបនាក់ ហើយវាក៏ជាតំបន់ពាណិជ្ជកម្មដ៏សកម្មផងដែរ។ ទីនេះមានផ្លូវតូចចង្អៀត និងផ្លូវខ្វាត់ខ្វែងជាច្រើនអន្លើ ជាមួយនឹងបារ ហាងផ្សេងៗ និងភោជនីយដ្ឋានដែលបម្រើអាហារប្លែកៗមកពីជុំវិញពិភពលោក។ ប្រភពពី Wikipedia បានឱ្យដឹងថា មានមនុស្សប្រហែល ២២,០០០នាក់រស់នៅក្នុងសង្កាត់នេះ។
ទោះបីជាពិធីបុណ្យ Halloween មិនមែនជាថ្ងៃបុណ្យប្រពៃណីរបស់កូរ៉េខាងត្បូងក៏ដោយ ប៉ុន្តែវាបានក្លាយទៅជាការពេញនិយម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសម្រាប់ប្រជាជនកូរ៉េដែលរស់នៅទីប្រជុំជន ហើយការប្រារព្ធពិធីក្នុងឆ្នាំនេះគឺពិធីដ៏ធំលើកទី១ ចាប់តាំងពីរឹតបន្តឹងការរាតត្បាតនៃជំងឺកូវីដ-១៩ កាលពីចុងឆ្នាំ២០១៩មក។
របាយការណ៍ក្នុងស្រុកបានប៉ាន់ប្រមាណថា មានមនុស្សប្រហែល ១សែននាក់បានទៅលេង Itaewon ដើម្បីប្រារព្ធពិធីបុណ្យ Halloween កាលពីយប់ម្សិលមិញនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សាក្សី និងអ្នកនៅរស់ រៀបរាប់ពីហេតុការណ៍ មុនផ្ទុះការជាន់គ្នាស្លាប់នៅ កូរ៉េខាងត្បូង
ចុចអាន៖ ប្រធានាធិបតីកូរ៉េ ប្រកាសកាន់ទុក្ខជូនជនរងគ្រោះ ក្នុងឧបទ្ទវហេតុរត់ជាន់គ្នា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា