ព័ត៌មានជាតិ
សាកលវិទ្យាល័យបញ្ញាជាតិមានជំនាញអ្វីខ្លះដែលសិស្សអាចជ្រើសរើសចូលរៀនបាន?
នៅសល់តែ ២ខែទៀតប៉ុណ្ណោះឆ្នាំសិក្សាចាស់នឹងត្រូវបានបញ្ចប់ពិសេសសិស្សានុសិស្សដែលត្រៀមចូលរៀនបន្តនៅសាកលវិទ្យាល័យ។ នេះអាចជាបញ្ហាមួយដល់សិស្សដែលមិនទាន់សម្រេចចិត្តថា គួររៀននៅសាលាមួយណា សម្រាប់សាកលវិទ្យាល័យបញ្ញាជាតិក៏ជាសាលាមួយនៅក្នុងរាជធានីភ្នំពេញមានមហាវិទ្យាល័យច្រើន។ តើសាកលវិទ្យាល័យបញ្ញាជាតិមានជំនាញអ្វីខ្លះដែលសិស្សអាចជ្រើសចូលរៀនបាន?

សាកលវិទ្យាល័យបញ្ញាជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយកន្លែងដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ហើយដល់ពេលបច្ចុប្បន្ន សាកលវិទ្យាល័យមួយនេះមាន កេរ្តិ៍ឈ្មោះ ល្បីល្បាញ និងថែមទាំងបង្កើតកម្មវិធីសិក្សាដែល មានការប្រកួតប្រជែងជាសកលដែលឆ្លើយតបទៅនឹង តម្រូវការទីផ្សារព្រមទាំងមានមហាវិទ្យាល័យចំនួន ៥ បណ្ដុះបណ្ដាលដល់សិស្សទៅលើមុខជំនាញផ្សេងៗជាច្រើន និងមានទីតាំងស្ថិតនៅអគារ លេខ ១៣-២០ និង២៤ ផ្លូវលេខ ២៥៣ សង្កាត់ទឹកល្អក៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។
មហាវិទ្យាល័យទាំង ៥នោះរួមមាន៖
១. មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសា មានមុខជំនាញដល់សិស្សដូចជា
- អក្សរសាស្ត្រខ្មែរ
- ទស្សនវិជ្ជា
- ការអប់រំភាសា អង់គ្លេស
- ភាសាអង់គ្លេសសម្រាប់ ពាណិជ្ជកម្ម
២. មហាវិទ្យាល័យ គណិតវិទ្យា និងវិទ្យាសាស្ត្រ មានមុខជំនាញដល់សិស្សដូចជា
- គណិតវិទ្យា
- សំណេរ កម្មវិធីកុំព្យូទ័រ
- បណ្ដាញកម្មវិធី កុំព្យូទ័រ
- រូបវិទ្យា
- ជីវវិទ្យា
៣. មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម មានមុខជំនាញដល់សិស្សដូចជា
- ច្បាប់សាធារណៈ
- រដ្ឋបាល សាធារណៈ
- ច្បាប់ឯកជន
- ច្បាប់អន្តរជាតិ
- ភូមិវិទ្យា
៤. មហាវិទ្យាល័យ ធុរកិច្ច និងសេដ្ឋកិច្ច មានមុខជំនាញដល់សិស្សដូចជា
- គណនេយ្យ
- គ្រប់គ្រង
- ទីផ្សារ
- ហិរញ្ញវត្ថុ និង ធនាគារ
- គ្រប់គ្រងសណ្ឋាគារ
- ទេសចរណ៍
- សេដ្ឋកិច្ចអភិវឌ្ឍន៍
- រដ្ឋបាលធុរៈអន្តរជាតិ
៥. មហាវិទ្យាល័យ អប់រំ មានមុខជំនាញដល់សិស្សដូចជា
- វិទ្យាសាស្ត្រអប់រំ
- គីមីវិទ្យា
- ប្រវត្តិវិទ្យា៕
អត្ថបទ៖ ថារី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ