នយោបាយ
សកម្មជនអតីតគណបក្សសង្រ្គោះជាតិ ២ ០០០ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
សកម្មជនអតីតគណបក្សសង្រ្គោះជាតិប្រមាណពីរពាន់នាក់ (២ ០០០) មកពីរោងចក្រចំនួន៥ នៅរាជធានីភ្នំពេញ ដែលក្នុងនោះមានទាំងសកម្មជនដ៏សកម្មរបស់ទណ្ឌិត សម រង្សី ក្នុងការបង្កើតព្រឹត្តិការហិង្សានៅ២០១៣ ផងដែរនោះ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្រោយពីពួកគាត់អស់ជំនឿលើទណ្ឌិត សម រង្សី និងមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញក្នុងពិធីសំណេះសំណោលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា (សកម្មជនអតីតគណបក្សសង្រ្គោះជាតិ) ប្រមាណ២ ០០០ នាក់នៅរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២២នេះ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញមានប្រសាសន៍លើកឡើងថា៖ នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន កម្មករ កម្មការិនីទាំងប្រមាណ២០០០នាក់ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចេញពីការដឹកនាំរបស់ទណ្ឌិត សម រង្ស៊ីដែលជាជនក្បត់ជាតិ៣ ជំនាន់។

ក្នុងឱកាសនោះដែរលោក ឃួង ស្រេង ក៏បានលើកឡើងពីវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចបានរំដោះប្រទេសជាតិចេញពីរបបប៉ុលពត និងបានអភិវឌ្ឍន៍កម្ពុជាចេញពីចំណុចសូន្យរហូតមានការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយចុងក្រោយនេះសម្តេចបានរំដោះអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ១៩ ជាលើកទី២ ថែមទៀត តាមរយៈយុទ្ធសាស្ត្រចាក់ស្រោចវ៉ាក់សាំងអភិក្រមផ្ការីកជូនប្រជាពលរដ្ឋ។
សម្ដេចតេជោនូវបានកៀរគរអ្នកវិនិយោគទុនមកបណ្ដាក់ទុនរកស៊ីនៅស្រុកខ្មែរ បង្កើតឲ្យមានរោងចក្រសហគ្រាស ដើម្បីឲ្យបងប្អូនកម្មករ កម្មការិនីយើងមានការងារធ្វើ។

តែសម្រាប់ទណ្ឌិត សម រង្ស៊ីវិញមិនបានធ្វើអ្វីដើម្បីបងប្អូនប្រជាពលរដ្ឋនោះទេ។ តែបែរជាផ្លិចបំផ្លាញបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនីទៅវិញដោយការសុំក្រៅប្រទេសឲ្យផ្ដាច់ជំនួយមករាជរដ្ឋាភិបាលកម្ពុជា។ ការផ្តាច់ជំនួយនេះអ្នកដែលស្លាប់មុនគេគឺបងប្អូននកម្មករ កម្មការិនីនេះហើយ ដែលនេះជាចំណុចដែលបងប្អូនត្រូវគិតគូរពិចារណា។
គួរបញ្ជាក់ផងដែរថា ការផ្ដាច់ខ្លួនចេញពីការដឹកនាំរបស់ទណ្ឌិត សម រង្ស៊ីពីសំណាក់បងប្អូនកម្មករកម្មការិនីប្រមាណ ២០០០នាក់នេះគឺស្របពេលសមាជិកក្រុមប្រឹក្សាសង្កាត់ និងចៅរងសង្កាត់ជាច្រើនរូបមកពីគណបក្សភ្លើងទៀន បានផ្តិតមេដៃចេញសារថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តាព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី៕

អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច