Connect with us

ព័ត៌មានអន្ដរជាតិ

ដាច់ស្ពានយោលនៅឥណ្ឌា ស្លាប់មនុស្ស ៨១នាក់

បានផុស

នៅ

មនុស្សចំនួន៨១នាក់បានស្លាប់ បន្ទាប់ពីស្ពានថ្មើរជើងមួយ ជាប្រភេទស្ពានយោល បានដាច់នៅរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ នាម៉ោងប្រហែល ១៨:៤០នាទី។

មនុស្សរាប់រយនាក់ បានធ្លាក់ចូលទៅក្នុងទន្លេ Macchu ក្នុងទីក្រុង Morbi។ មន្ត្រីក្នុងតំបន់អះអាងថា មនុស្សជាង៨០នាក់ត្រូវបានជួយសង្គ្រោះ។

របាយ​ការណ៍​និយាយ​ថា ​មាន​មនុស្ស​រហូត​ដល់ទៅ​៤០០​នាក់ឯណោះ​នៅ​លើ​ស្ពាននេះ ពេលដែលហេតុការណ៍កើតឡើង។

ឧបទ្ទវហេតុនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីស្ពាន ត្រូវបានបើកឡើងវិញបន្ទាប់ពីការជួសជុល។

គេមិនច្បាស់ទេថា តើស្ពានដាច់ដោយសារតែមូលហេតុអ្វី ប៉ុន្តែអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា មានមនុស្សកកកុញស្ថិតនៅលើស្ពាន ដោយសារតែថ្ងៃឈប់សម្រាកពិធីបុណ្យ Diwali។

ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាន​ប្រកាស​ផ្តល់​សំណង​ដល់​អ្នក​របួស ព្រម​ទាំងសាច់​ញាតិនៃ​អ្នក​ដែលបាត់បង់ជីវិត៕

សូមទស្សនាវីដេអូ​៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC, CNA

ចុចអាន៖ បាក់ស្ពានថ្មស្ទឹងជីក្រែងទាំងស្រុងដោយសាររថយន្ដដឹកថ្មបើកឆ្លងកាត់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម