Connect with us

ព័ត៌មានជាតិ

ភ្ញៀវទេសចរសម្រុកទៅលេងនៅខេត្តព្រះសីហនុជាង ១៥ម៉ឺននាក់ថ្ងៃចុងសប្តាហ៍

បានផុស

នៅ

នាចុងសប្ដាហ៍ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួនប្រមាណ១៥០ ០០០នាក់ ទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ។ នេះបើតាមការបញ្ជាក់នៅលើហ្វេសប៊ុកផ្លូវការរបស់រដ្ឋខេត្តព្រះសីហនុ នៅថ្ងៃទី ៣០ ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរដ្ឋបាលខេត្ត កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿន​ភ្នំពេញ​-ព្រះសីហនុ រយៈពេល ០១ខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកម្សាន្តក្នុងខេត្តព្រះសីហនុ។

ក្រោយពីបើកដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ពលរដ្ឋខ្មែរភាគច្រើន សុទ្ធតែមានបំណង​ចង់សាកធ្វើដំណើរតាមផ្លូវនេះ ព្រោះកម្ពុជា ទើបតែមានផ្លូវហាយវ៉េល្បឿនលឿនមួយខ្សែនេះប៉ុណ្ណោះ។ ស្របពេលដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍតំបន់ឆ្នេរស្រស់ស្អាត និងមានទីតាំងទេសចរណ៍ជាច្រើនទៀត ដែលបានទាក់ចិត្តភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ទៅកម្សាន្តនៅខេត្តព្រះសីហនុ កើនឡើងជាលំដាប់។

សូមបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហានុ មានប្រវែង ១៨៧.០៥គីឡូវម៉ែត ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោង​ក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម