ព័ត៌មានជាតិ
ការផ្តល់ម៉ាសនិងបរិក្ខារពេទ្យដល់ប្រទេសជាមិត្ត គឺជាទឹកចិត្តមនុស្សធម៌របស់សម្តេចតេជោ
លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានលើកឡើងថា ការផ្តល់ម៉ាសនិងបរិក្ខារពេទ្យដល់ប្រទេសជាមិត្តរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាការសម្រេចដោយគិតបណ្ឌិតមានភាពអង់អាចក្លាហាន ហើយពោរពេញទៅដោយទឹកចិត្តមនុស្សធម៌និងសប្បុរសធម៌។
ការលើកឡើងរបស់លោក អ៊ុច បូររឹទ្ធ នេះបានធ្វើឡើងឆ្លើយតបទៅនឹងមតិមួយចំនួនដែលបានលើកឡើងថា កម្ពុជាក៏កំពុងរងគ្រោះនឹងជំងឺកូវីដ១៩ដែរ ចុះហេតុអ្វីបានជាយកម៉ាសនិងសម្ភារពេទ្យទៅជួយដល់ប្រទេសផ្សេងទៅវិញ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី៤មករា នេះ លោក អ៊ុច បូររិទ្ធ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកម៉ាសជាង២លានម៉ាសនិងបរិក្ខារពេទ្យចំនួន១២មុខទៀត ជួនដល់រដ្ឋាភិបាលនិងប្រជាជនប្រទេសនេប៉ាល់។
លោក អ៊ុច បូររិទ្ធ បានមានប្រសាសន៍ថា «ពាក្យថាអង់អាចក្លាហាន ឥឡូវនេះប្រទេសជាតិយើងមមា
ញឹកណាស់ លោកជំទាវសុខាភិបាលក៏ដូចជាមន្ត្រីវេជ្ជបណ្ឌិតខិតខំណាស់ដើម្បីទប់ស្កាត់ការពារនឹងជំងឺកូវីដ១៩។ ប៉ុន្តែសំណួរសួរថា យើងកំពុងតែរវល់មិចបានយកអំណោយទៅចែកដល់ប្រទេសផ្សេង?»។
លោកបានបន្តថា នេះជាភាពអង់អាចក្លាហានរបស់សម្តេច បើទោះបីថាយើងមានទុក្ខវេទនានិងការលំបាកយ៉ាងណាក៏ដោយ ក៏សម្តេចមិនភ្លេចនិងចែករំលែកនូវទឹកចិត្តជំនួយជួយដល់ប្រទេសជាមិត្តដែលកំពុងរងគ្រោះដូចប្រទេសកម្ពុជាអីចឹងដែរ។
លោកបានរំលឹកថា កាលពីដើមខែកម្ភៈឆ្នាំ២០២០ នៅពេលដែលជំងឺកូវីដ ផ្ទុះខ្លាំងនៅ វ៉ូហាន ពេលនោះសម្តេចបានរៀបចំធ្វើទស្សនកិច្ចនៅទីនោះ ដើម្បីសាកសួរសុខទុក្ខក្មួយៗជានិស្សិតខ្មែរកំពុងសិក្សានៅទីក្រុងវ៉ូហាន។
លោកបានប្រៀបធៀបថា «នៅពេលនោះប្រៀបដូចជាសមរភូមិមួយដែលមានគ្រាប់ផ្លោងអីចឹង គឺការរីករាលដាលជំងឺកូវីដ១៩ខ្លាំងក្លាណាស់តែសម្តេចមិនខ្វល់ពីគ្រោះថ្នាក់ពីអាយុជីវិតរបស់សម្តេចអីទេ»។
លោកបានបន្ថែមថា ក្រៅពីទៅទីក្រុងវ៉ូហានហើយ ភាពក្លាហានទី២របស់សម្តេច គឺការទទួលឲ្យចូលចតនាវាវេស្ទ័រដាម ដែលចេញមកពីហុងកុងមិនមានប្រទេសណាមួយអនុញ្ញាតឲ្យចូលចតដោយខ្លាចនាំយកកូវីដ១៩ចូលស្រុកគេ ហើយសម្តេចមិនបានដឹងថា នៅលើនាវានោះមានអ្នកឆ្លងឬមិនឆ្លងកូវីដ១៩ប៉ុន្មានទេ តែដោយសារទឹកចិត្តមនុស្សធម៌មេត្តាធម៌ ទើបអនុញ្ញាតឲ្យចូលចតតែម្តង។
លោកបានបញ្ជាក់ថា «ត្រង់ចំណុចនេះបើមិនមានភាពអង់អាចក្លាហាន បើមិនមានទឹកចិត្តមនុស្សធម៌ទេ ម្លេះកប៉ាល់នោះមិនអាចចូលចតបានទេនៅកណ្តាលសមុទ្រ។ អីចឹងនេះបញ្ជាក់ឃើញច្បាស់ពីភាពអង់អាចក្លាហានរបស់សម្តេចក៏ដូចជាទឹកចិត្តមនុស្សធម៌ដែលមិនមែនតែចំពោះប្រជាជនកម្ពុជាទេ គឺមានចំពោះប្រជាជនប្រទេសជាមិត្តផងដែរ»។
លោកបានបញ្ជាក់ទៀតថា ការផ្តល់ម៉ាសនិងសម្ភារពេទ្យនេះដល់ប្រជាជននិងរដ្ឋាភិបាលនេប៉ាល់នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវប្រកបដោយកិត្តិបណ្ឌិតនិងស្របតាមកាលៈទេសៈ នៅពេលដែលប្រទេសជាមិត្តដូចជានេប៉ាល់កំពុងរងគ្រោះដោយសារជំងឺកូវីដ១៩ និងជាសក្ខីភាព បង្ហាញពីសាមគ្គីភាព មិត្តភាពដែលរដ្ឋាភិបាលនិងប្រជាជនកម្ពុជាមានចំពោះប្រទេសនេប៉ាល់ ខណៈប្រទេសទាំងពីរក៏ដូចជាប្រទេសនៅលើសកលលោកកំពុងខិតខំដោះស្រាយការពារទប់ស្កាត់ជំងឺកូវីដ១៩ ដែលជំងឺនេះធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច សុខមាលភាពប្រជាជនទូទាំងពិភពលោក។
គួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបានផ្តល់អំណោយសប្បុរសធម៌ ម៉ាសនិងបរិក្ខាពេទ្យមួយចំនួនដល់ប្រទេសចំនួន៤រួមមាន ឡាវ, មីយ៉ាន់ម៉ា,ទីម័រ ឡេស្ត និងនេប៉ាល់៕
អត្ថបទ ៖ សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់