ព័ត៌មានជាតិ
លោកឃួង ស្រេង ជំរុញអាជ្ញាធរខណ្ឌទាំង១៤ ធ្វើរបាយការណ៍ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធដោយជំនន់ទឹកភ្លៀង
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង ១៤និងមន្ទីរពាក់ព័ន្ធទាំងអស់ធ្វើរបាយការណ៍ឲ្យបានជាក់លាក់និងជាបន្ទាន់ដើម្បីស្រង់ទិន្នន័យនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងដំណាក់កាលលិចលង់ដោយទឹកជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃកន្លងមកនេះ។

ការជំរុញបែបនេះគឺ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញមានរបាយការណ៍ជាក់លាក់មួយបញ្ជូនទៅក្រសួងមហាផ្ទៃក៏ដូចជារាជរដ្ឋាភិបាល ក្នុងការសុំថវិកាជាតិយកមកធ្វើការជួសជុលកែវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតនេះឲ្យបានល្អប្រសើរឡើងវិញ។

ការជំរុញបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះបានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតាមបណ្តាខណ្ឌមួយចំនួន ពិសេសខណ្ឌនៅជាយក្រុងបានទទួលរងប៉ះពាល់ធ្ងន់ធ្ងរជាងគេ។ ដូច្នេះទេលោកស្នើឲ្យអភិបាលនៃគណៈអភិបាលខណ្ឌទាំងអស់រួមជាមួយនិងមន្ទីរពាក់ព័ន្ធ ត្រូវចុះពិនិត្យនិងធ្វើរបាយការណ៍ឲ្យបានលឿន ដើម្បីអោយរដ្ឋបាលរាជធានីភ្នំពេញ មានរបាយការណ៍ជូនទៅរាជរដ្ឋាភិបាលក្នុងការសុំថវិកាយកមកធ្វើការជួសជុលកែលម្អ ការខូចខាតនេះឡើងវិញ ពិសេសគឺការកសាងនូវប្រព័ន្ធលូ ប្រឡាយបង្ហូរទឹក និងការជួសជុលបណ្ដាលផ្លូវដែលខូចខាតមួយចំនួនផ្សេងទៀត ដើម្បីតភ្ជាប់ឡើងវិញ សម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ហើយប្រជាកសិករដែលខូចខាតផលស្រូវ ដំណាំរួមផ្សំយើងក៏នឹងត្រូវផ្តល់ជូនពួកគាត់ផងដែរ។

លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា ក្នុងអំឡុងនៃការនៃការលិចលង់ដោយជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះ បើគ្មានការដឹកនាំនិងចុះបញ្ជាផ្ទាល់ពីលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញទេ ផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធនានានិងមានលក្ខណៈធ្ងន់ធ្ងរជាងនេះ តែដោយការខិតខំប្រឹងប្រែងជំរុញពីសំណាក់លោកអភិបាលរាជធានីភ្នំពេញក្នុងការដោះស្រាយបញ្ហាទឹកជន់លិចនៅក្នុងរាជធានីភ្នំពេញនេះ ជាមួយនឹងកាយពង្រីកប្រឡាយបង្ហូរទឹកជាដើមបានធ្វើអោយផលប៉ះពាលមានលក្ខណៈធូរស្រាល។

លោកបញ្ជាក់ថា ការពង្រីកនៅប្រឡាយបង្ហូរទឹកមានលក្ខណៈធំជាងមុននេះ ក្រោយពីការកាយប្រឡាយនេះហើយ យើងនឹងរក្សាប្រឡាយ ក្នុងទំហំដដែលដោយមិនមាន ការលុបដាក់ប្រព័ន្ធលូតូចទេ សំដៅធ្វើយ៉ាងណា កុំឲ្យមានបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនេះ លិចលង់នៅឆ្នាំក្រោយៗទៀត៕
ដោយ ៖ ស្រីរ័ត្ន









-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?