Connect with us

កីឡា

FIFA ព្រមានដកទុយនីស៊ី ចេញពីការប្រកួត World Cup 2022

បានផុស

នៅ

ស្ថាប័នគ្រប់គ្រងពិភពលោករបស់ FIFA បានព្រមានសហព័ន្ធបាល់ទាត់ទុយនីស៊ី (TFF) ថា ការចូលរួមក្នុង​ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup 2022) អាចស្ថិតក្រោមការគំរាមកំហែង ប្រសិនបើ​រកឃើញមានការជ្រៀតជ្រែកពីរដ្ឋាភិបាលនៅក្នុងអង្គការនេះ។

ដោយមានសិទ្ធិចូលលេង World Cup ជាលើកទី៦ ប្រទេសមកពីទ្វីបអាហ្វ្រិកខាងជើងស្ថិតក្នុងពូល D រួមជាមួយក្រុមការពារតំណែងជើងឯកពិភពលោក បារាំង អូស្ត្រាលី និងដាណឺម៉ាក ដោយពួកគេត្រូវជួបប្រកួតបើកឆាកថ្ងៃទី២២ ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានផ្ញើលិខិតមួយច្បាប់ទៅ TFF នៅដើមសប្តាហ៍នេះ ដោយបង្ហាញពីការព្រួយបារម្ភ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាទុយនេស៊ី លោក Kamel Deguiche បានគំរាមរំលាយការិយាល័យ​សហព័ន្ធមួយចំនួន ដែលបានធ្វើឱ្យស្ថាប័នគ្រប់គ្រងពិភពលោកមានការខឹងសម្បារ។

យោងតាមច្បាប់របស់ FIFA សហព័ន្ធនៃប្រទេសជាសមាជិកទាំងអស់ត្រូវតែមិនមានការចូលរួមពីភាគីទី៣ ឬរដ្ឋាភិបាលណាមួយឡើយ។ ជាក់ស្ដែង កេនយ៉ា និងហ្ស៊ីមបាវ៉េ បច្ចុប្បន្នត្រូវបានហាមឃាត់ដោយសារតែការបំពាននេះ។ ប្រទេសឥណ្ឌាត្រូវបានផ្អាកមួយរយៈពេលខ្លី សម្រាប់ហេតុផលដូចគ្នាកាលពីខែសីហាឆ្នាំនេះ។

លិខិតរបស់ Kenny Jean-Marie នាយកគ្រប់គ្រងសមាជិកសហព័ន្ធរបស់ FIFA ផ្ញើជូនអគ្គលេខាធិការ TFF លោក Wajdi Aouadi បានរំលឹកសហព័ន្ធអំពីកាតព្វកិច្ចរបស់ខ្លួនក្នុងការធ្វើសកម្មភាពដោយឯករាជ្យ និងជៀសវាងឥទ្ធិពលហួសហេតុពីភាគីទី៣។ គេត្រូវបាននិយាយថា៖ “ការខកខានណាមួយក្នុងការអនុលោមតាមកាតព្វកិច្ចទាំងនេះអាចបណ្តាលឱ្យមានការដាក់ពិន័យក្រោមច្បាប់របស់ FIFA រួមទាំងការព្យួរសហព័ន្ធដែលពាក់ព័ន្ធ”។

ក្រុមជម្រើសជាតិទុយនីស៊ី មិនដែលឆ្លងផុតវគ្គចែកពូលទេ ខណៈធ្លាប់បង្ហាញខ្លួននៅ World Cup ចំនួន ៣ដងហើយ នៅឆ្នាំ១៩៧៨, ២០០២ និងចុងក្រោយ ២០១៨៕

ប្រភព៖ aljazeera.com

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១៦ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម