Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមធ្វើសមយុទ្ធដែនអាកាស ធំបំផុតមិនធ្លាប់មាន

បានផុស

នៅ

នៅថ្ងៃចន្ទទី៣១ខែតុលានេះ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធដែនអាកាសរួមគ្នាធំបំផុត ដោយយន្តហោះចម្បាំងរាប់រយគ្រឿងមកពីប្រទេសទាំងពីរ បានធ្វើការហោះហើរហាត់វាយប្រហាររយៈពេល២៤ម៉ោងក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពអាកាសអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា ប្រតិបត្តិការដែលមានឈ្មោះថា Vigilant Storm នឹងដំណើរការរហូតដល់ថ្ងៃសុក្រ ដោយយន្តហោះចម្បាំងប្រហែល២៤០គ្រឿង នឹងធ្វើប្រតិបត្តិការហោះហើរប្រហែល ១៦០០ជើង។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ចំនួនបេសកកម្មនេះ គឺខ្ពស់បំផុតមិនធ្លាប់មានសោះសម្រាប់ព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះ។

សមយុទ្ធ Vigilant Storm នឹងរួមបញ្ចូលទាំងយន្តហោះចម្បាំងបំបាំងកាយ F-35 ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងផងដែរ។ ចំណែក ប្រទេសអូស្ត្រាលី ​ក៏​នឹង​ដាក់​ពង្រាយ​យន្តហោះ​ចាក់​ប្រេង​លើ​អាកាស​សម្រាប់​សមយុទ្ធ​នេះផង​ដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុង​ព្យុងយ៉ាង ​បាន​ថ្កោលទោស​សមយុទ្ធ​រួមគ្នានេះ ​ថា​ជា​ការ​ហាត់សម​សម្រាប់​ការ​ឈ្លានពាន​និង​បង្ហាញពី​គោល​នយោបាយ​អរិភាពរបស់ទី​ក្រុង​វ៉ាស៊ីនតោន​និង​សេអ៊ូល។ ជាការតវ៉ាចំពោះសមយុទ្ធនាពេលថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីល ធ្វើសមយុទ្ធតាមអាកាស ហើយបាញ់កាំភ្លើងធំចូលទៅក្នុងសមុទ្រ។

សម្ព័ន្ធមិត្តនិយាយថា ការហ្វឹកហ្វឺនបែបនេះ គឺចាំបាច់ដើម្បីទប់ទល់នឹងការគំរាមកំហែងដ៏មានសក្តានុពលពីប្រទេសកូរ៉េខាងជើង ដែលបានបាញ់បង្ហោះមីស៊ីលជាច្រើនគ្រាប់នៅឆ្នាំនេះ ហើយបានត្រៀមលក្ខណៈ ដើម្បីចាប់ផ្តើមសាកល្បងនុយក្លេអ៊ែរឡើងវិញ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អាមេរិក-កូរ៉េខាងត្បូង ប្រកាសធ្វើសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំឡើងវិញ ក្រោយផ្អាក ៤ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២០ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៧ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម