សន្តិសុខសង្គម
សាលាដំបូងរាជធានី ជូនដំណឹងដល់អ្នកស្រី ជា កែវកល្យាណ និងស្វាម៉ី ចូលទៅយកដីកាដើម្បីដោះស្រាយសំណុំរឿងរដ្ឋប្បវេណី
យោងតាមលិខិតជូនដំណឹងរបស់អ្នកស្រី ស៊ូ លក្ខិណា ក្រឡាបញ្ជីនៃសាលាដំបូងរាជធានីភ្នំពេញ ដែលចេញកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ បានជូនដំណឹងដល់អ្នកស្រី ជា កែវកល្យាណ និងស្វាម៉ីឈ្មោះ គឹម វុទ្ធី ឲ្យចូលទៅយកដីការកោះហៅរបស់លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដោះស្រាយសុំរឿងរដ្ឋប្បវេណី។
ក្នុងសេចក្ដីជូនដំណឹងបង្ហាញថា សូមជូនដំណឹងមកឈោ្មះ ជា កែវកល្យាណ ភេទស្រី និងប្តីឈ្មោះ គឹម វុទ្ធី ភេទប្រុស អាសយដ្ឋាននៅផ្ទះលេខ ១១៧ ផ្លូវលេខ១៨ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឲ្យបានជ្រាបថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យធ្វើការបញ្ជូនតាមការផ្សាយជាសាធារណះអំពីដីកាកោះ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ស្តីពីការកំណត់កាលបរិច្ឆេទនៃនីតិវិធីត្រៀមសម្រាប់ការទាញហេតុផល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទីព្រឹក ដោយហេតុថា ជាភាពចាំបាច់ដើម្បីជៀសវាងការយឺតយ៉ាវក្នុងដំណើរការនីតិវិធី។
សេចក្តីនេះ សូមឈ្មោះ ជា កែវកល្យាណ ភេទស្រី និងប្តីឈ្មោះ គឹម វុទ្ធី ភេទប្រុស ចូលទៅយកដីកាកោះនៅសាលាដំបូងរាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងនិងថ្ងៃធ្វើការ៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់