ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ នៃក្រសួងអប់រំ ទទួលវគ្គបណ្តុះបណ្តាល ជំនាន់ទី១ នៅសាលាភូមិន្ទរដ្ឋបាល
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៩២រូប ក្រោមឱវាទទីស្ដីការក្រសួង ចាប់ពីអនុប្រធាននាយកដ្ឋានរហូតអគ្គនាយក នឹងត្រូវទទួលបានវគ្គបណ្តុះបណ្ដាលអភិវឌ្ឍសមត្ថភាពរយៈពេល ១២០ម៉ោង ឬ៣ខែ នៅសាលាភូមិន្ទរដ្ឋបាល។
ពិធីបើកវគ្គបណ្ដុះបណ្ដាលត្រូវបានប្រារព្ធឡើង ថ្ងៃទី៣១ ខែតុលានេះ ក្រោមអធិបតីភាព លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ តំណាង លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈ របស់ក្រសួងអប់រំ យុវជន និងកីឡា តំណាង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសហការីសាលាភូមិន្ទរដ្ឋបាលដែលបានរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ដើម្បីឆ្លើយតបនឹងកំណែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសលើកកម្ពស់សមត្ថភាពដល់មន្ត្រីជាន់ខ្ពស់ក្រសួង ដើម្បីអនុវត្តការងារគ្រប់គ្រងនៅតាមអង្គភាពរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ស្របតាមបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ ដោយត្រូវមានភាពជាដឹកនាំ-នវានុវត្តន៍ ចក្ខុវិស័យ-ផែនការឆ្លាតវៃ និងត្រូវធ្វើយ៉ាងណាឱ្យស្ថាប័ន និងសង្គមទទួលស្គាល់។
លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលមន្ត្រី រាជការ នៃក្រសួងអប់រំ យុវជន និងកីឡា រៀបចំតាមតម្រូវការចាំបាច់ឈរលើគោលដៅជាសារវន្ត នៃកំណែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាផ្នែកដ៏សំខាន់នៃអភិបាលកិច្ចល្អ ដែលជាឆ្អឹងខ្នងនៃកំណែទម្រង់រដ្ឋស៊ីជម្រៅ ដោយផ្អែកលើផែនការយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ការបណ្តុះបណ្តាលថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធ អំពីរដ្ឋបាលសាធារណៈទំនើប ការកសាងភាព ជាអ្នកដឹកនាំគំរូ គឺជាចំណែកដ៏មានសារៈសំខាន់មិនអាចខ្វះបាន។
គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង៖
១. ធ្វើទំនើបកម្មអង្គភាព ដោយពង្រឹងសមត្ថភាពមន្ត្រីស្របតាមនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល
២. លើកកម្ពស់ការអភិវឌ្ឍចំណេះដឹងមន្ត្រីជាន់ខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡាដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃការងារក្នុងក្របខ័ណ្ឌអភិបាលកិច្ចឌីជីថលនៃរដ្ឋបាលថ្នាក់ជាតិ
៣. រៀបចំ និងផ្ដល់ការបណ្ដុះបណ្ដាលដោយឡែក ដើម្បីពង្រឹងសមត្ថភាពមន្ត្រីឲ្យសមស្របទៅនឹងតម្រូវការនៃការគ្រប់គ្រងកិច្ចការរដ្ឋបាលទូទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា៕
-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?