Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកក្រុងកៀវ កំពុងខ្វះខាតទឹក និងគ្មានអគ្គិសនីប្រើប្រាស់ ក្រោយរុស្ស៊ី បាញ់មីស៊ីលស្រោច (មានវីដេអូ)

បានផុស

នៅ

ប្រជាជននៅក្នុងរដ្ឋធានី កៀវ របស់ប្រទេសអ៊ុយក្រែន ត្រូវតម្រង់ជួរគ្នាដើម្បីយកទឹកប្រើប្រាស់ បន្ទាប់ពីមីស៊ីលរុស្ស៊ី បានវាយប្រហារទីតាំងសំខាន់ៗទូទាំងប្រទេសកាលពីថ្ងៃចន្ទ ទី៣១ខែតុលា។

ការធ្វើបច្ចុប្បន្នភាពពេលល្ងាចពីអភិបាលក្រុងលោក Vitaliy Klitschko បាននិយាយថា ៤០% នៃអ្នកប្រើប្រាស់ក្នុងទីក្រុង កៀវ នៅតែគ្មានទឹក ហើយផ្ទះចំនួន ២៧០ ០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់។

អ៊ុយក្រែននិយាយថា មនុស្ស១៣នាក់បានរងរបួសនៅក្នុងការវាយប្រហារទូទាំងប្រទេស ខណៈរុស្ស៊ីអះអាងថា ការវាយប្រហារនេះគឺសំដៅទៅលើប្រព័ន្ធគ្រប់គ្រងយោធា និងថាមពលរបស់អ៊ុយក្រែន ហើយគោលដៅទាំងអស់ត្រូវបានកម្ទេច។

អភិបាលក្រុងកៀវលោក Vitaliy Klitschko

នៅទីក្រុង កៀវ, ភ្លើងបំភ្លឺតាមដងផ្លូវត្រូវបានបិទ ហើយឡានក្រុងអគ្គិសនី ត្រូវជំនួសវិញដោយឡានក្រុងធម្មតា។

មនុស្សតម្រង់ជួរដ៏វែង ត្រូវបានគេឃើញនៅទូទាំងទីក្រុង ខណៈប្រជាពលរដ្ឋ នាំគ្នាទៅយកទឹកនៅអណ្តូងស្នប់ បន្ទាប់ពីការផ្គត់ផ្គង់ផ្ទាល់របស់ពួកគេត្រូវបានកាត់បន្ថយ។

ភ្លាមៗក្រោយការវាយប្រហារ អ្នកប្រើប្រាស់ ៨០% ក្នុងទីក្រុងកៀវ ត្រូវបានគេនិយាយថា គ្មានទឹកផឹក។ ក្រោយមក លោកប្រធានធិបតី Zelensky បាននិយាយនៅក្នុងសុន្ទរកថាពេលល្ងាចថា ការងារកំពុងបន្ត ដើម្បីភ្ជាប់សេវាកម្មទៅគ្រួសារទាំងអស់ឡើងវិញ។

គួរបញ្ជាក់ថា ក្រៅពីរដ្ឋធានី តំបន់ផ្សេងទៀតដែលរងផលប៉ះពាល់ដោយការវាយប្រហាររួមមាន Lviv, Dnipropetrovsk, Kharkiv និង Zaporizhzia។

សរុបមក ហេដ្ឋារចនាសម្ព័ន្ធចំនួន១៨ ដែលភាគច្រើនជាកន្លែងផលិតថាមពល ត្រូវបានវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកនៅក្នុងតំបន់ចំនួន១០។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហារនេះ គឺជាផ្នែកមួយនៃការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាចម្បាំងរុស្ស៊ីកាលពីចុងសប្តាហ៍៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្សី សាកល្បងនាវាមុជទឹកនុយក្លេអ៊ែរថ្មីបំផុត ចំពេលតានតឹងជាមួយ លោកខាងលិច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​លោក បៃដិន ​​​​សម្រេច​​លើ​មូលនិធិ​សង្គ្រោះ​គ្រោះមហន្តរាយដ៏ធំ​នៅ​ភាគឦសានប្រទេស​​

Sokha Hotels

ព័ត៌មានពេញនិយម