Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ គិតត្រឹមថ្ងៃនេះ គឺមានរយៈពេល ១ឆ្នាំហើយ ដែលកម្ពុជាបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ គឺមានរយៈពេល ១ឆ្នាំហើយ ដែលប្រទេសបានបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ។ ប្រទេសកម្ពុជា បានបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យា សាស្ត្រសេដ្ឋកិច្ច (RULE) ជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកានេះថា នៅថ្ងៃនេះ គឺមានរយៈពេល ១ឆ្នាំហើយ ដែលប្រទេសកម្ពុជា បានបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ ថមថយជាបន្តបន្ទាប់។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ការបើកដំណើរការសង្គម-សេដ្ឋកិច្ចឡើងវិញ រយៈពេល ១ឆ្នាំមកនេះ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញជាបន្តបន្ទាប់ ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «តែឆ្នាំនេះ ដោយសារការខិតខំរបស់យើង យើងបានបើកប្រទេសឡើងវិញ តាំងពីថ្ងៃទី ១ ខែវិច្ឆិកា ថ្ងៃនេះគឺជាខួប ១ឆ្នាំ នៃការចា​ប់ផ្ដើមបើកប្រទេសឡើងវិញ ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ច នៅក្នុងប្រទេសរបស់យើងឆ្នាំ ២០២១ មានកំណើន ៣ភាគរយ បន្ទាប់ពីការធ្លាក់ចុះ-៣.១ភាគរយ នៅឆ្នាំ ២០២០ ហើយ​ក៏ធ្វើឲ្យកំណើនសេដ្ឋកិច្ចរបស់យើង កើនឡើងរហូតដល់ ៥ភាគរយ»។

ជាមួយគ្នានេះ នៅក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពី ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០២៣ សម្រាប់ក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច គឺបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងអាចមានកំណើនដល់ ៦.៦ភាគរយ។ បើតាមសម្ដេចតេជោ ហ៊ុន សែន ស្ថានភាពបែបនេះកើតឡើង ដោយសារតែមានការចូលរួមពីប្រជាពលរដ្ឋ និងពីគ្រប់ភាគីពាក់ព័ន្ធនានាផងដែរ៕

អត្ថបទ៖​ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកហេង សួរ ចាត់​ទុក​ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Minebea Mitsumi គឺ​ជា​គំរូ​អាជីវកម្ម​ដ៏​សំខាន់​នៅ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្រ្តីការងារ បើកកិច្ចប្រជុំពិភាក្សា ជំរុញការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧

សន្តិសុខសង្គម៥ ម៉ោង មុន

តុលាការចោទបុរសស្រវឹងបើកបរបំពានភ្លើងស្តុប បុកមនុស្សស្លាប់ និងរបួស ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីដោះស្រាយបញ្ហា សន្តិសុខសណ្តាប់ធ្នាប់សង្គម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លោក Zelensky ថាអ្នកស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនឈានដល់៤៣០០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម