Connect with us

កីឡា

ស្បែក​ជើង​មាស ស្ទើរ​គ្មាន​គូ​ប្រជែង​ជា​មួយ​ Marcus Haber ឡើយ​​ពេល​នេះ

បានផុស

នៅ

ខ្សែ​ប្រយុទ្ធ Marcus Haber របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ស្ទើរគ្មាន​គូ​ប្រជែង​​ទៅ​​ហើយ​នៅ​ពេល​នេះ បន្ទាប់​ពី​រូប​គេនាំ​មុខ​​គ្រាប់​បាល់​កាន់​តែ​ច្រើន ហើយ​គូ​ប្រជែងលំដាប់​លេខ​២​ម្នាក់​​អស់​ឱកាស​ទៅ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​នេះ ការ​ប្រកួត​ខេមបូឌានព្រីមៀរលីគ រដូវ​កាល​២០២២ ឈាន​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ ខណៈ​ការ​ប្រជែង​ជើង​ឯក​នៅ​តែ​ប្រកៀក​ប្រកិត​គ្នា។ យ៉ាង​ណា បើ​ក្រឡេក​មើក​​កីឡាករ​​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ដើម្បី​ប្រជែង​ស្បែក​ជើង​មាស​គឺ ខ្សែ​ប្រយុទ្ធរបស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង Marcus Haber រក​បាន​២៤​គ្រាប់​​ដោយ​នាំ​មុខ​គូ​ប្រជែង​ច្រើន​គ្រាប់​ណាស់។

គូ​ប្រជែង​លំដាប់​លេខ​២ កីឡាករ Takumu Nishihara របស់​ក្រសួង​ការពារ​ជាតិ​ជា​អ្នក​ប្រជែង​ខ្លាំង​ជាង​គេ បន្ទាប់​ពី​រូប​គេ​រក​បាន​២១​គ្រាប់ ប៉ុន្តែ​​ពេល​នេះ​រូប​គេ​លែង​មាន​ឱកាស​ដណ្តើម​ទៀត​ហើយ ដោយសារ​ក្រសួង​ការពារ​ជាតិ​បាន​បញ្ចប់​ភារកិច្ច​ក្នុង​ការ​ប្រកួតលីគ​កំពូល​ទៀត​ហើយ បន្ទាប់​ពី​ចប់​ជុំ​ទី​៣។ ក្រុម​នេះ​មិន​បាន​ស្ថិត​នៅ​ក្នុងក្រុម​កំពូល​ទាំង​៤​ទេ ខណៈ​ការ​ប្រកួត​ជុំ​ទី​៤​គឺ​មាន​តែ​ក្រុម​លំដាប់​កំពូល​ទាំង​៤​ប៉ុណ្ណោះ។

និយាយ​ពី​កីឡាករ​​ដែល​នៅ​មាន​ឱកាស​ប្រជែង​ស្បែក​ជើង​មាស​​​​ក្នុង​ក្រុម​កំពូល​ទាំង​៤​មាន​កីឡាករ Fareed Sadat របស់​ភ្នំពេញ​ក្រោនរក​បាន​១៤​គ្រាប់។ កីឡាករ Sakari Tukiainen របស់​បឹងកេត រក​បាន​១២​គ្រាប់។ កីឡាករ Nieto Rondon របស់​ភ្នំពេញ​ក្រោន​រក​បាន​១២​គ្រាប់ និង​កីឡាករ Paulo Victor របស់​វិសាខា​រក​បាន​១២​គ្រាប់។

កីឡាករ​​ទាំង​៣​នាក់​ខាង​លើ​នេះ​នៅ​មាន​ឱកាស​ប្រជែង​ស្បែក​ជើង​មាស ​ប៉ុន្តែ​​​ពិបាកខ្លាំង​​ណាស់ ពី​ព្រោះ​គ្រាប់​បាល់​ដាច់​ឆ្ងាយស្ទើរ​ពាក់​កណ្តាល​ទៅ​ហើយ ខណៈ​ការ​ប្រកួត​របស់​កីឡាករ​ម្នាក់​ៗ​នៅ​សល់​តែ​៥​ប្រកួត​ទៀត​ប៉ុណ្ណោះ។

ចំណែក​កីឡាករ កីឡាករ Silva Gabrieleiro របស់​អង្គថាយហ្គឺរ រក​បាន​១១​គ្រាប់ ប៉ុន្តែ​អស់​ឱកាស​ហើយ​ដោយសារ​ក្លឹប​ចប់​ភារកិច្ច​ក្នុង​​លីគ​រដូវ​កាល​នេះ​ហើយ៕

កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​គិត​ត្រឹម​សប្តាហ៍​ទី​២២

  • កីឡាករ Marcus Haber រក​បាន​២៤​គ្រាប់
  • កីឡាករ Takumu Nishihara រក​បាន​​​២១​គ្រាប់ (អស់​ឱកាស)
  • កីឡាករ Fareed Sadat រក​​​បាន១៤​គ្រាប់
  • កីឡាករ Sakari Tukiainen រក​​​បាន១២​គ្រាប់
  • កីឡាករ Nieto Rondon រក​​​បាន១២​គ្រាប់
  • កីឡាករ Paulo Victor រក​បាន១២​គ្រាប់
  • កីឡាករ Silva Gabrieleiro រក​បាន​១១​គ្រាប់ (អស់ឱកាស)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៨ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម