Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ​អំពាវនាវឲ្យពលរដ្ឋ​យកចិត្តទុកដាក់សុខភាព​មនុស្សវ័យចាស់​ ខណៈអាកាសធាតុផ្ដើមចុះត្រជាក់

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានថ្លែង​អំពាវឱ្យ​ពលរដ្ឋជាពិសេសកូនៗ យកចិត្តទុកដាក់ចំពោះសុខភាពមាតា បិតា ជីដូនជីតា ដែលមានវ័យចាស់ ក្នុងពេលដែលអាកាសធាតុចាប់ផ្ដើមចុះត្រជាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចថា «ឥឡូវការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅតំបន់ខ្លះគឺចាប់ផ្ដើមចុះត្រជាក់មកនៅត្រឹមតែ ១៧-១៨ អង្សា តែប៉ុណ្ណោះ ដូច្នេះស្ថានភាពនេះ ជាស្ថានភាពដែលតម្រូវឲ្យយកចិត្តទុកដាក់ចំពោះសុខភាពទាក់ទិននឹងជំងឺផ្ដាសាយព្រោះវាវិវត្តប្រែប្រួលជាពិសេសមនុស្សចាស់ចាញ់រងាណាស់ដែលត្រូវយកចិត្តទុកដាក់»។

ក្រសួងធនធានទឹក និងឧតុនិយមព្យាករណ៍ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប្រទេសចិន) និងខ្យល់បក់មកពីទិសឦសាន។ ស្ថានភាពនេះ នឹងធ្វើឲ្យអាកាសធាតុតំបន់់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រមានការធ្លាក់ចុះ។

នៅតំបន់ខ្ពង់រាប ចាប់ពីថ្ងៃទី ២-៤ វិច្ឆិកា អាកាសធាតុនឹងចុះត្រជាក់នៅពេលព្រឹកនៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលសីតុណ្ហភាពអប្បរមាមានពី ១៧-១៨ អង្សា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម