ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង គំរាមអាមេរិក និងកូរ៉េខាងត្បូង ឲ្យបញ្ឈប់សមយុទ្ធយោធារួមគ្នា ជាបន្ទាន់
ប្រទេសកូរ៉េខាងជើងនៅថ្ងៃអង្គារទី០១ខែវិច្ឆិកានេះ បានទាមទារឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់សមយុទ្ធយោធាទ្រង់ទ្រាយធំជាបន្ទាន់ ដោយហៅលំហាត់នេះថា ជាការបង្កហេតុ។

ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាថ្មីម្តងទៀត ស្ថានការណ៍នៅឧបទ្វីបកូរ៉េ និងតំបន់ជុំវិញ បានឈានចូលដល់ដំណាក់កាលប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរ ដើម្បីដណ្តើមអំណាច ដោយសារតែចលនាយោធាឥតឈប់ឈរ និងមិនប្រុងប្រយ័ត្នរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង”។
សេចក្តីថ្លែងការណ៍របស់ក្រសួងគំរាមថា កូរ៉េខាងជើង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការចាំបាច់ទាំងអស់ សម្រាប់ការពារអធិបតេយ្យភាព សន្តិសុខរបស់ប្រជាជន និងបូរណភាពទឹកដីពីការគំរាមកំហែងពីខាងក្រៅ។

ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តការបង្កហេតុខាងយោធាយ៉ាងធ្ងន់ធ្ងរនោះ កូរ៉េខាងជើងនឹងពិចារណាលើវិធានការតាមដានដ៏មានឥទ្ធិពលបន្ថែមទៀត។ ប្រសិនបើសហរដ្ឋអាមេរិកមិនចង់ឲ្យមានការវិវឌ្ឍន៍ធ្ងន់ធ្ងរណាមួយ ដែលមិនសមស្របនឹងផលប្រយោជន៍សន្តិសុខរបស់ខ្លួនទេនោះ ពួកគេគួរតែបញ្ឈប់សមយុទ្ធគ្មានប្រយោជន៍ និងគ្មានប្រសិទ្ធភាពនេះ។ បើមិនដូច្នេះទេ ពួកគេនឹងត្រូវទទួលការស្តីបន្ទោសទាំងស្រុងចំពោះផលវិបាកទាំងអស់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធដែនអាកាសរួមគ្នាធំបំផុតមិនធ្លាប់មាន កាលពីថ្ងៃចន្ទ ដោយយន្តហោះចម្បាំងរាប់រយគ្រឿង មកពីប្រទេសទាំងពីរ បានហាត់វាយប្រហាររយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃ។

កងទ័ពអាកាសអាមេរិកបាននិយាយថា ប្រតិបត្តិការនេះហៅថា Vigilant Storm នឹងដំណើរការរហូតដល់ថ្ងៃសុក្រ ហើយនឹងមានការចូលរួមពីសំណាក់យន្តហោះចម្បាំងប្រហែល២៤០គ្រឿង ដែលធ្វើប្រតិបត្តិការប្រហែលហោះហើរប្រមាណ ១៦០០ជើង។
ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល ជឿជាក់ថា ទីក្រុងព្យុងយ៉ាង ប្រហែលជានឹងចាប់ផ្តើមការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរឡើងវិញ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក ហើយបានប្រកាន់យកនូវយុទ្ធសាស្ត្ររារាំងទីក្រុងព្យុងយ៉ាង តាមរយៈសមយុទ្ធយោធាសំខាន់ៗ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ យន្តហោះចម្បាំងអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមធ្វើសមយុទ្ធដែនអាកាស ធំបំផុតមិនធ្លាប់មាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ