សន្តិសុខសង្គម
ស្លាប់កម្មករ៥នាក់ និងកំពុងសង្គ្រោះបន្ទាន់ជាច្រើននាក់ សង្ស័យពុលថ្នាំក្នុងចម្ការចេក ឡុង ស្រេង បឹងកេត
មកដល់ថ្ងៃនេះមានកម្មករចំនួន៥នាក់បានស្លាប់ក្នុងចម្ការចេក ឡុង ស្រេង បឹងកេត ស្រុកស្ទឹងត្រង់ និងមនុស្សជាច្រេីននាក់ មានអាការៈថប់ដង្ហើម (ពុលថ្នាំ) ខណៈកំពុងថ្នាំស្មៅនៅក្នុងចម្ការចេក។
ហេតុការណ៍នេះបានកេីតឡេីងកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង២និង៤៥នាទី នៅក្នុងចម្ការចេក ឡុង ស្រេង ស្ថិតក្នុងភូមិ៣៥ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង។

បេីការបញ្ជាក់ពីលោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ បានឲ្យដឹងថា មានកម្មករប្រុសចំនួនបីនាក់បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកំពង់ចាម ខណៈបាញ់ថ្នាំពុល និងបោចស្មៅក្នុងចម្ការចេក បន្ទាប់មកមានអាការៈ ថប់ៗ ពិបាកដកដង្ហើម និងចុកទ្រូង។
លោកអធិការបញ្ជាក់ទៀតថា គឺរង់ចាំខាងក្រុមគ្រូពេទ្យពិនិត្យព្យាបាលតាមសិនថាតេីបង្កមកពីមូលហេតុអ្វី? ព្រោះបច្ចុប្បន្ន កម្មករជាច្រេីនដែលមកពិនិត្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ហេីយបានធូរស្រាលត្រឡប់ទៅផ្ទះវិញ។

បេីតាមសម្តីជនរងគ្រោះដែលធ្វេីការនៅចម្ការចេក ឡុង ស្រេង បឹងកេត នោះ បានបញ្ជាក់ប្រាប់ថា ក្រោយពីពួកគេយកថ្នាំបាញ់ស្មៅ ក្នុងចម្ការដូចសព្វដង រួចស្រាប់តែកម្មករជាច្រេីននាក់ ចាប់ផ្តេីមមានអាការៈ ថប់ៗ ពិបាកដកដង្ហើម និងចុកទ្រូង ហេីយប្រសិនបេីមិនបានបញ្ជូលមកកាន់មន្ទីរពេទ្យទាន់ពេលទេនោះអាចបង្កឲ្យស្លាប់ភ្លាមៗ។

បច្ចុប្បន្នជនរងគ្រោះជាច្រេីននាក់ មានសភាពធូរស្រាល និងកំពុងបន្តព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ និងមន្ទីរពេទ្យខេត្តកំពង់ចាម ចំណែកសាកសពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ