ព័ត៌មានជាតិ
គ្រោងសាងសង់ផ្លូវកាត់ថ្មី ធ្វើដំណើរពីស្រុកកោះធំទៅអ្នកលឿងកាន់តែលឿន
ផ្លូវថ្មីមួយខ្សែទៀតស្ថិតនៅក្នុងខេត្តកណ្តាល គ្រោងនឹងបើកការដ្ឋានសាងសង់ឆាប់ៗនេះ ក្រោយសិក្សាចប់សព្វគ្រប់។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងក្នុងសន្និសីទរបស់ក្រសួងកាលពីសប្តាហ៍មុនថា ផ្លូវថ្មីមួយខ្សែនេះបានចរចាចប់សព្វគ្រប់ហើយ នៅរង់ចាំតែថ្ងៃបើកការដ្ឋានសាងសង់តែប៉ុណ្ណោះ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវលេខ ២៣ ជាផ្លូវថ្មីតភ្ជាប់ពីឃុំលើកដែកស្រុកកោះធំ ទៅស្រុកលើកដែកខេត្តកណ្តាល។
បើតាមលោករដ្ឋមន្រ្តី តាមរយៈផ្លូវថ្មីលេខ ២៣ នេះ បងប្អូននៅឃុំលើកដែក ស្រុកកោះធំ បើចង់ទៅលេងអ្នកលឿង មិនបាច់មកភ្នំពេញតាមផ្លូវជាតិលេខ១ គឺអាចធ្វើដំណើរត្រង់តាមផ្លូវលេខ ២៣ នេះតែម្តង។
ខេត្តកណ្តាលកំពុងអភិវឌ្ឍផ្លូវយុទ្ធសាស្រ្តថ្មីៗចំនួន ២ ខ្សែទៀត។ ផ្លូវទី១ មានប្រវែងបណ្តោយជាង ៧ គីឡូម៉ែត្រ ទទឹង ៦០ ម៉ែត្រ សាងសង់ចេញពីក្បែរច្រកទ្វារអន្តរជាតិក្អមសំណស្រុកលើកដែកឆ្ពោះទៅស្រុកកោះធំ និងផ្លូវថ្មីមួយខ្សែទៀតមានប្រវែង ៣២ គីឡូម៉ែត្រ ទទឹង៥០ម៉ែត្រ ចេញពីស្រុកលើកដែក ឆ្ពោះទៅផ្លូវក្រវាត់ក្រុងទី៣ ឬចំណុចបំបែកផ្លូវលេខ១ ម្តុំខាងលិចស្ពានអ្នកលឿង។
ដោយឡែក ក៏កំពុងសិក្សាកសាងផ្លូវប្រវែងជាង ៥ គីឡូម៉ែត្រ ទទឹង ៥០ ម៉ែត្រឆ្ពោះទៅស្រុកកោះធំមួយផ្សេងទៀតផងដែរ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៨ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ