KPT+
ធ្វើល្អព្រោះចង់បានផលតបស្នង នឹងជួបរឿង ៥ នេះក្នុងជីវិត
អំពើល្អនឹងនាំមកនូវសេចក្តីល្អដល់យើង។ វាអាចមានទម្រង់ដូចគ្នា ប៉ុន្តែវាក៏អាចមានទម្រង់ផ្សេងគ្នាផងដែរ។ ទោះបីជាយ៉ាងណាក្ដី សេចក្ដីសប្បុរសពិតជាផ្ដល់ប្រយោជន៍ដល់ជីវិតយើង។
ទោះជាយ៉ាងណា វាជារឿងខុសគ្នា ប្រសិនបើយើងធ្វើល្អព្រោះចង់បានផលតបស្នងពីអ្នកម្ដាងទៀត ឬរំពឹងថា ផលនោះនឹងត្រលប់មករកយើងវិញ។ នៅពេលដែលវាមិនមកតាមការគិត យើងត្រូវត្រៀមខ្លួន ជួបរឿង ៥ នេះដូចខាងក្រោម៖
១ ខកចិត្ត បើអ្នករំពឹងថានឹងទទួលបានអ្វីមួយពីអំពើល្អដែលធ្លាប់ធ្វើ
ហានិភ័យដំបូងដែលជួប គឺអារម្មណ៍ខកចិត្តនៅពេលដែលមិនបានទទួលការឆ្លើយតបពីសេចក្ដីសប្បុរស ដែលខ្លួនធ្លាប់ធ្វើកន្លងមក។ អារម្មណ៍នៃការខកចិត្ត អាចប៉ះពាល់ដល់ថ្ងៃរបស់អ្នកយ៉ាងខ្លាំង។ អ្នកក្លាយជាមនុស្សខ្ជិល គ្មានការលើកទឹកចិត្ត អារម្មណ៍មិនល្អ និងស្ងប់ស្ងាត់ដោយសារការខកចិត្តយ៉ាងខ្លាំង។ មួយវិញទៀត ថាមពលអវិជ្ជមានក៏ហ៊ុំព័ទ្ធអ្នកផងដែរ ជាលទ្ធផល ព្រឹត្តិការណ៍មិនល្អផ្សេងៗហាក់ដូចជាកើតឡើងជាបន្តបន្ទាប់នៅក្នុងជីវិតរបស់អ្នក។
២ សន្សំថាមពលអវិជ្ជមាន ហើយស្ទាក់ស្ទើរក្នុងការធ្វើល្អម្តងទៀតនៅពេលក្រោយ
ដោយសារតែអ្នកមិនស្មោះត្រង់ ពេលធ្វើល្អ អ្នកទុកថាមពលអវិជ្ជមានខ្លាំងពេកក្នុងខ្លួន។ ជាលទ្ធផល អ្នកនឹងស្ទាក់ស្ទើរក្នុងការធ្វើល្អម្តងទៀតនៅពេលក្រោយ។ អ្នកមានអារម្មណ៍ថា គ្មានចំណុចអ្វីក្នុងការធ្វើល្អទេ ប្រសិនបើលទ្ធផលមិនដូចអ្នកចង់បាន។ នោះហើយជាមូលហេតុដែលយើងត្រូវរៀនស្មោះត្រង់នឹងអំពើល្អ ហើយកុំរំពឹងផលតបស្នងខ្លាំង។ ជាជាងមានក្ដីរំពឹង ចូរធ្វើល្អចេញពីចិត្ត ដើម្បីឲ្យយើងអាចបន្តធ្វើអំពើល្អផ្សេងទៀត ។ ដូច្នេះពេលទទួលរង្វាន់ នោះយើងអាចមានអារម្មណ៍ដឹងគុណ និងសប្បាយចិត្ត។
៣ ក្លាយជាមនុស្សគិតច្រើន ព្រោះតែអ្នកគិតពីអំពើល្អដែលបានធ្វើ
ការមិនស្មោះត្រង់ ក៏ធ្វើឲ្យយើងគិតច្រើនថែមទៀត។ ជារៀងរាល់ថ្ងៃ យើងរង់ចាំការឆ្លើយតបពីសេចក្ដីសប្បុរសនោះ។ រាល់ពេលយើងមានភាពច្របូកច្របល់ និងជួបទុក្ខលំបាក ដោយសារយើងមិនដែលឃើញលទ្ធផលនៃសេចក្ដីសប្បុរសរបស់យើងតបមកវិញ។ វាជាការខ្ជះខ្ជាយពេលវេលា និងការខំប្រឹងប្រែង ដោយសារតែអ្នកកំពុងរង់ចាំអ្វីមួយដែលមិនមកតាមទម្រង់ដែលចង់បាន។ ឈប់គិតទៅ លើលោកនេះគ្មានភាពស្មោះត្រង់ណា ល្អជាងភាពស្មោះត្រង់នឹងខ្លួនឯងនោះទេ។
៤ ការស្អប់ និងការសងសឹកអាចកើតឡើង នៅពេលដែលចិត្តសប្បុរសរបស់យើងមិនតបស្នង
ហានិភ័យមួយទៀត នៅពេលដែលយើងមិនស្មោះត្រង់ គឺយើងងាយនឹងរំជួលចិត្ត ស្អប់ និងខឹងសម្បារចំពោះមនុស្សដែលមិនតបស្នងនឹងអំពើល្អដែលយើងខិតខំជួយគេ។ វាមិនមែនជារឿងមិនអាចទៅរួចទេ ដែលយើងនឹងលើកទង់អរិភាពព្រោះយើងមិនស្មោះត្រង់ក្នុងការជួយគេឡើយ។ វាជាការខាតបង់ដ៏ធំមួយ ប្រសិនបើអ្នកមានសត្រូវច្រើននៅគ្រប់ទីកន្លែង។ ការស្អប់អ្នកដ៏ទៃ គ្រាន់តែធ្វើឲ្យយើងក្លាយជាមនុស្សមិនរួសរាយរាក់ទាក់ ហើយត្រូវបានមនុស្សជាច្រើនចៀសវាង។ ព្រោះមនុស្ស ខ្លាចយើង ហើយមិនចង់ពាក់ព័ន្ធ ព្រោះយើងសម្លឹងឃើញតែផលពីគេ។
៥ ជីវិតមិនស្ងប់ ព្រោះគិតពីភាពល្អពេក
ចំណុចសំខាន់គឺការមិនស្មោះត្រង់ក្នុងការធ្វើល្អ នឹងធ្វើឲ្យជីវិតយើងមិនស្រួល។ អំពើល្អផ្សេងៗដែលបានធ្វើ ដើម្បីឲ្យយើងបន្តចងចាំ និងពិចារណា។ រាល់ពេលដែលយើងឃើញនរណាម្នាក់ត្រូវបានជួយ យើងតែងតែមានអារម្មណ៍ថា គេនោះមានអ្វីជំពាក់នឹងយើង។ ហត់នឿយណាស់មែនទេ ដែលត្រូវរស់នៅជាមួយការគិតបែបហ្នឹង? តើវាល្អទេ បើយើងមិនគិតពីរឿងល្អទៀត ពេលដែលយើងបានធ្វើវា? មិនចាំបាច់យកអ្វីដែលយើងធ្លាប់ធ្វើទៅកាន់អ្នកដទៃទេ ព្រោះយើងមានចិត្តស្មោះត្រង់ចេញពីចិត្ត។
យ៉ាងណាក្ដី ការធ្វើល្អតែមិនស្មោះ វាជាធ្វើបាបខ្លួនឯងវិញទេ។ ដូច្នេះ យើងត្រូវទ្រាំនឹងហានិភ័យទាំងប្រាំខាងលើ ដែលអាចធ្វើឲ្យយើងមិនផ្តោតអារម្មណ៍ និងមិនសប្បាយចិត្ត ខកចិត្ត ម្ងៃៗគិតថានឹងបានផលតបស្នង គេដឹងគុណវិញ។ តាមពិត សេចក្តីល្អពិត អាចនាំសេចក្តីល្អផ្សេងទៀតមករកយើង។ ដរាបណាយើងធ្វើវាដោយស្មោះ នោះផលតបស្នងនឹងបកមកវិញ។ ប្រសិនបើយើងធ្វើព្រោះរំពឹងផល នោះជីវិតយើងនឹងមានតែសំពាធ ការឈឺចាប់ ដូច្នេះឈប់បន្ទោសអ្នកដទៃ ថាគេមិនដឹងគុណ ព្រោះយើងជួយគេរំពឹងលាភសក្ការៈ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពុងវង្វេងផ្លូវក្នុងសង្គមដែលមានមោទកភាពហួសហេតុ អានអត្ថបទហើយនឹងធូរស្រាលចិត្ត
ចុចអាន៖ទម្លាប់មិនល្អ ៩ ចំណុច បណ្ដាលឲ្យអ្នកជុំវិញខ្លួនមិនចូលចិត្តអ្នក
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក