Connect with us

ព័ត៌មានជាតិ

សេវាត្រូវបង់សម្រាប់ផ្លូវល្បឿនលឿន ចន្លោះប្រមាណ ១២-៦០ដុល្លារ ទៅតាមប្រភេទយានយន្ត

បានផុស

នៅ

យោងតាមតារាងកម្រៃដែលទូទាត់លើមធ្យោបាយធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ របស់ក្រុមហ៊ុន បានបែងចែកតម្លៃយ៉ាងលម្អិតជាពីរ ដោយតម្លៃទីមួយគឺតម្លៃបានបញ្ចុះតម្លៃរួចហើយ (-២០%) និងមួយទៀតជាតម្លៃពេញ(១០០%) ទៅតាម ៥ប្រភេទយានយន្ត គឺប្រភេទ A-E។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា ចំពោះសេវាដែលត្រូវបង់សម្រាប់ផ្លូវល្បឿនលឿន គឺចន្លោះប្រមាណ ១២ដុល្លារ-៦០ដុល្លារ ទៅតាមប្រភេទយានយន្តខាងក្រោមនេះ ៖

-ប្រភេទ A

ទោចក្រយានយន្តទំហំសុីឡាំងចាប់ ៥០០cc ឡើងទៅ, រថយន្តគ្រួសារ (មិនលើសពី ៧ កៅអី) និងរថយន្តដឹកទំនិញ អាចផ្ទុកទំនិញក្រោម ២តោន ដែលស្ថិតនៅក្នុងប្រភេទA ត្រូវបង់ ០,០៦៤ ដុល្លារ/គ.ម ស្មើនឹងប្រមាណ ១២ដុល្លារ  ក្នុង ១៨៧,០៥គីឡូម៉ែត្រ ។

-ប្រភេទ B

រថយន្តដឹកអ្នកដំណើរ (ចាប់ពី ៨-១២កៅអី) និងរថយន្តដឹកទំនិញ (អាចផ្ទុកទំនិញ ២តោន-៥តោន) ស្ថិតក្នុងប្រភេទB វិញ តម្រូវឱ្យបង់ ០,១២៨ ដុល្លារ/គ.ម ស្មើនឹងប្រមាណជាង ២៣ដុល្លារ  ក្នុង ១៨៧,០៥គីឡូម៉ែត្រ ។

-ប្រភេទ C

រថយន្តដឹកអ្នកដំណើរ (ចាប់ពី ២០-៥៦កៅអី) និងរថយន្តដឹកទំនិញ (អាចផ្ទុកទំនិញលើសពី ៥តោន-១០តោន) តម្រូវឱ្យបង់ ០,១៩២ ដុល្លារ/គ.ម ស្មើនឹងប្រមាណជិត ៣៦ដុល្លារ  ក្នុង ១៨៧,០៥គីឡូម៉ែត្រ ។

-ប្រភេទ D

រថយន្តដឹកទំនិញ ដែលអាចផ្ទុកទំនិញលើសពី ១០តោន-២០តោន គឺតម្រូវឱ្យបង់ ០,២៥៦ ដុល្លារ/គ.ម ស្មើនឹងប្រមាណជាជាង ៤៧ដុល្លារ  ក្នុង ១៨៧,០៥គីឡូម៉ែត្រ ។

-ប្រភេទ E

រថយន្តដឹកទំនិញ ដែលអាចផ្ទុកទំនិញលើសពី ២០តោនឡើងទៅ គឺតម្រូវឱ្យបង់ ០,៣២ ដុល្លារ/គ.ម ស្មើនឹងប្រមាណជាជាង ៥៩ដុល្លារ  ក្នុង ១៨៧,០៥គីឡូម៉ែត្រ ។

គួរបញ្ជាក់ថា តារាងតម្លៃដែលបានចេញនេះ  គឺមានការបញ្ចុះតម្លៃ ២០% រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ឯកឧត្តមបណ្ឌិត ហុឺ វីរៈ
ព័ត៌មានជាតិ២៣ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

Sokha Hotels

ព័ត៌មានពេញនិយម