ព័ត៌មានអន្ដរជាតិ
លោក Xi ថា ចិន-វៀតណាម មិនអនុញ្ញាតឲ្យបរទេសជ្រៀតជ្រែកវឌ្ឍនភាពប្រទេសទាំងពីរឡើយ
នៅក្នុងជំនួបជាមួយលោក Nguyen Phu Trong មេដឹកនាំបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់វៀតណាមនៅទីក្រុងប៉េកាំង, ប្រធានាធិបតីចិនលោក Xi Jinping បានថ្លែងថា ចិន និងវៀតណាមនឹងមិនអនុញ្ញាតឲ្យបរទេសជ្រៀតជ្រែកក្នុងវឌ្ឍនភាពរបស់ប្រទេសទាំងពីរឡើយ ។

ទន្ទឹមនោះ មេដឹកនាំ ចិន-វៀតណាម បានឯកភាពគ្នាក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទៅកាន់កម្រិតថ្មីមួយ ខណៈដែលប្រទេសទាំងពីរក៏កំពុងជំរុញទំនើបកម្មសង្គមនិយមលើអំណាចរបស់ពួកគេផងដែរ ។
ជំនួបនេះក៏ជាសញ្ញាមួយបង្ហាញថា ទីក្រុងប៉េកាំងកំពុងស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយប្រទេសជិតខាងវៀតណាម ខណៈដែលសហរដ្ឋអាមេរិកក៏ធ្វើការដើម្បីជំរុញទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដទៃទៀតផងដែរ ។

ស្របពេលជាមួយគ្នានេះ ប្រទេសវៀតណាម ទោះបីជាមានជម្លោះទឹកដីជាមួយចិននៅសមុទ្រចិនខាងត្បូងក៏ដោយ ក៏ប្រទេសនេះកំពុងស្វែងរកទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធជាមួយចិនផងដែរ ។
ទូរទស្សន៍ចិន CCTV បានរាយការណ៍ថា នេះជាជំនួបលើកដំបូងរបស់លោក Xi ជាមួយមេដឹកនាំបរទេស ចាប់តាំងពីលោកទទួលបានអាណត្តិទី ៣ ក្នុងនាមជាមេដឹកនាំបក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាច នៅឯសមាជបក្សកាលពីខែមុន ។

គួរបញ្ជាក់ថា ក្រៅពីជួបសមភាគីវៀតណាមរួចហើយ លោក Xi ក៏គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ក្នុងសប្ដាហ៍នេះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ