Connect with us

KPT+

តិចនិក ៥ យ៉ាង ជួយឲ្យស្បែករលោងដូចនារី កូរ៉េ

បានផុស

នៅ

ការប្រើប្រាស់ផលិតផលតាមគេតាមឯងមិនមែនជាការសម្រេចចិត្តដ៏ត្រឹមត្រូវនោះទេ អ្នកគួរដឹងពីស្បែកមុខឲ្យច្បាស់ជាមុនសិន ចាំជ្រើសរើសផលិតផល។ តិចនិក ៥ យ៉ាងនេះ នឹងជួយអ្នកសម្រេចគោលបំណងក្នុងរយៈពេលតែមួយខែតែប៉ុណ្ណោះ៖

១. ការសម្អាតមុខពីរតង់

វាជារឿងចាំបាច់សម្រាប់អ្នកប្រើប្រាស់ផលិតផលថែទាំស្បែក ផលិតផលដែលប្រើសម្រាប់លាងពីរតង់នោះអាចជាក្រមួន ប្រេង ឬទឹកជូតគ្រឿងសម្អាង ជៀសវាងប្រើប្រាស់ ប្រេងដូង និងក្រមួនលាបមាត់ព្រោះពួកនោះវាពិបាកសម្អាត មិនរលាយតាមទឹក និងបង្កឲ្យស្ទះរន្ធរោម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ផ្ដល់សំណើមលើស្បែក

ចំណុចនេះជារឿងមិនអាចគេចវេសបាន មិនថាពេលត្រជាក់ឬក្ដៅសុទ្ធតែត្រូវការផ្ដល់សំណើមគ្រប់ពេល ទោះបីជាអ្នកមានមុខខ្លាញ់យ៉ាងណាក៏ដោយ ការផ្ដល់សំណើមនៅតែជារឿងចាំបាច់ដដែល។

៣. ប្រើប្រាស់សេរ៉ូមបន្ថែម

ពេលព្រឹកយើងណែនាំអ្នកឲ្យប្រើប្រាស់ជាសេរ៉ូម វីតាមីនស៊ី ឬ Niacinamide សម្រាប់អ្នកមុខខ្សោយ ចំណែកឯពេលយប់វិញយើងណែនាំអ្នកឲ្យប្រើប្រាស់សេរ៉ូម ឬ គ្រីមមានជាតិ Retinol ប៉ុន្តែសម្រាប់វ័យ ២០ឆ្នាំឡើង។

៤. ជម្រុះកោសិកាឲ្យទៀងទាត់

ការជម្រុះកោសិកាស្បែកមុខត្រឹមត្រូវមិនធ្វើឲ្យមុខស្ដើងដូចពាក្យចចាមរ៉ាមនោះទេ ផ្ទុយទៅវិញវានឹងជួយអ្នកឲ្យមានស្បែកមុខទន់ ភ្លឺថ្លា រលាស់ មិនងាយចាស់ទៅតាមវ័យ។

៥. ការពារកម្ដៅថ្ងៃ

វិធីការពារកម្ដៅថ្ងៃមានច្រើនជម្រើសណាស់រួមមាន ឡេ គ្រីម ក្រមួន និងស្ព្រេយ៍ អ្នកមិនគួររំលងវាសូម្បីតែមួយថ្ងៃ។ ជាពិសេសការប្រើប្រាស់ផលិតផលការពារត្រូវតែមានពេលវេលាលាបសារឡើងវិញ មិនគួរលាបពេលព្រឹកទុកដល់យប់ជាដាច់ខាត៕

អត្ថបទ៖ វារី

ចុចអាន៖គ្រាន់តែគេងពេលយប់ ក៏ជួយស្បែកឲ្យស្រស់ស្អាត ក្មេងជាងវ័យ បើដឹងល្បិចទាំង ៦ នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម