Connect with us

ចរាចរណ៍

រថយន្ត ២ គ្រឿងបុកគ្នា របួសធ្ងន់មនុស្សម្នាក់

បានផុស

នៅ

មនុស្ស​ម្នាក់ បាន​រង​របួស​ធ្ងន់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត ២ គ្រឿង​បុក​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ខាង​លើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ៣០ នាទី ថ្ងៃ​ទី ០១ ខែ​វិច្ឆិកា លើ​ផ្លូវ​ជាតិ​លេខ ៥ ចំណុច​គីឡូម៉ែត្រ​លេខ ៤៨ និង ៤៩ ស្ថិត​ក្នុង​ភូមិ​អន្លង់ត្នោត ឃុំ​លង្វែក ស្រុក​កំពង់​ត្រឡាច។

សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​រថយន្ត​ម៉ាក​ឡិច​ស៊ីស RX300 ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2.AN4572 អ្នក​បើកបរ​ឈ្មោះ នុត សុភក្រ័ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ការ​អត ឃុំ​ពានី ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។ អ្នក​រួម​ដំណើរ​ឈ្មោះ វុន វង ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ រស់នៅ​ភូមិ​ថ្ម​សរ ឃុំ​ខ្នា​ឆ្មា ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង។ បើកបរ​ពី​ទិស​ខាង​ជើង​ទៅ​ខាង​ត្បូង ល្បឿន​លឿន ពេល​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ ក៏​បុក​នឹង​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​លឿង ដំណើរ​ស្រប​ទិស​គ្នា (បើក​គេច​ខ្លួន​បាត់) ហើយ​ជ្រុល​ចង្កូត​បុក​រថយន្ត​ម៉ាក​ហាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម 3.A7170 អ្នក​បើកបរ​ឈ្មោះ ស៊ុន គ្រី ភេទ​ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​សំណាក់​ជើង ឃុំ​បារាយណ៌ ស្រុក​ព្រៃឈ ខេត្ត​កំពង់ចាម បើក​ក្នុង​ដំណើរ​ច្រាស់​ទិស​គ្នា។

សមត្ថកិច្ច​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឲ្យ​របួស​មនុស្ស ១ នាក់ (ធ្ងន់) និង​ខូច​រថយន្ត ០២ គ្រឿង ប្រហែល ៤០% ។ ក្រោយ​កើតហេតុ អ្នក​រងគ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ។ ចំណែក​រថយន្ត​ទាំង ០២ គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​អូស​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ ឈៀង ថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ក្រសួងអប់រំនឹងចងក្រងសៀវភៅណែនាំការប្រើប្រាស់ ICT យ៉ាងទូលំទូលាយសមា្រប់វិទ្យាស្ថានអប់រំកាយ និងកីឡា

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អ៊ុយក្រែន បាញ់មីស៊ីលវាយប្រហារតំបន់ព្រំដែនរុស្ស៊ី កំណត់គោលដៅរោងចក្រគីមី

ព័ត៌មានជាតិ៣៤ នាទីutes មុន

កម្ពុជា បន្តចុះត្រជាក់ ១៨°C ដល់ថ្ងៃទី១៦មករា

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍១១ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ចរាចរណ៍២៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍២៣ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៦ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

Sokha Hotels

ព័ត៌មានពេញនិយម