Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនបក្ខពួកឃាតកម្នាក់ ដែលបានបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាល

បានផុស

នៅ

ជនសង្ស័យម្នាក់ ដែលជាបក្ខពួករបស់ជនដៃដល់ ក្នុងការបាញ់សម្លាប់នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ កាលពីពេលកន្លងទៅ ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពី​មានការសហការរវាងសមត្ថកិច្ចខេត្តបាត់ដំបង ជាមួយកម្លាំងព្រហ្មទណ្ឌនៃស្នងការដ្ឋានរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​អនុវត្តតាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ លោក​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្ត​បាត់ដំបង​ និង​​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ ពី​លោក​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបងផងនោះ នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង ៣ និង ២២ នាទី រសៀល កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង និងដោយមាន​ការសហការជាមួយកម្លាំងព្រហ្មទណ្ឌ នៃនាយកដ្ឋានក្រសួងមហាផ្ទៃ ដែល​ដឹកនាំ​ដោយ​លោក​ ឧត្ដមសេនីយ៍​ទោ​ ជាវ​ វិបុល​ និងកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំ​ដោយ​លោក​ វរសេនីយ៍ឯក​ ប៊ុន​ សត្យា​ បានចុះប្រតិបត្តិការបង្ក្រាបករណី ឃាតកម្ម នាពេលកន្លងមក នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិអូរតាគាំ ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រតិបត្តិការនេះកម្លាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កែ ចាន់មាន ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ឃុំអន្សារ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលមានការពាក់ព័ន្ធនៅក្នុងករណីបាញ់សម្លាប់មនុស្សកាលពីយប់ ថ្ងៃទី ២៩ ខែធ្នូ នៅក្នុងទីក្រុងភ្នំពេញ ។ ដោយបច្ចុប្បន្នកម្លាំងបានប្រគល់ ជនសង្ស័យខាងលើឱ្យទៅកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃចាត់ការបន្តតាមនីតិវិធី ៕

សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម