Connect with us

ជីវិតកម្សាន្ដ

ចូលដល់ខែវិច្ឆិកាភ្លាម ប្រជាជនថៃ នាំគ្នាផ្អើលចាក់ឆ្នោត តាមជយលាភីរងទី១ ដែល Engfa ឈ្នះលើឆាក​ MGI

បានផុស

នៅ

កម្មវិធី​ប្រកួត​សម្រស់​ Miss Grand International 2022 ដែល​ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​សន្និបាត​អន្តរជាតិ Sentul ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ បានបញ្ចប់ទៅតាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មកម្ល៉េះ ដែលជយលាភីឯកបានទៅលើបវរកញ្ញា Isabella Menin តំណាងប្រទេសប្រេស៊ីល និងលំដាប់រងទី១​បានទៅលើបវរកញ្ញា Engfa Waraha តំណាងប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិតកម្មវិធីប្រកួត Miss Grand International 2022 បានកន្លងផុតទៅជាច្រើនថ្ងៃហើយក្ដី ប៉ុន្តែចូលមកដល់ថ្ងៃទី១ ខែវិច្ឆិកានេះភ្លាម ប្រជាជនថៃស្រាប់តែនាំគ្នាផ្អើលចាក់ឆ្នោតភ្លូកទឹកភ្លូកដី តាមលេខសំណាងនានាដែលពាក់ព័ន្ធនឹងបវរកញ្ញា Engfa។ ក្នុងនោះដែរ អ្នកខ្លះបានចាក់ឆ្នោតផ្សងសំណាងតាមថ្ងៃឆ្នាំកំណើតរបស់នាង អ្នកខ្លះចាក់តាមលេខកម្ពស់ ខណៈខ្លះទៀតចាក់តាមថ្ងៃខែដែលនាងដណ្ដើមបានជយលាភីរងទី១ នៅលើឆាក ​MGI ឆ្នាំ២០២២។

គួរបញ្ជាក់ថា ប្រជាជនថៃនិយមចាក់ឆ្នោតផ្សងសំណាងសឹងគ្រប់កន្លែងនៅទូទាំងប្រទេស។ នៅក្នុងវប្បធម៌ និងជំនឿជនជាតិថៃ ពួកគេជឿថា ការកាត់លេខឆ្នោតតាមតម្រុយផ្សេងៗដែលពាក់ព័ន្ធនឹងបុគ្គលល្បីៗ ពិតជាបានផលល្អពិតៗ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្ដាប់បទនេះ​ហើយ ទើបដឹងថា Engfa ចេះច្រៀងពីរោះប៉ុនណា (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម