KPT+
បុរសអាយុ ៣៣ ឆ្នាំម្នាក់ ឆ្លងជំងឺមិនព្រមចាស់តាមវ័យទាល់តែសោះ
លោក Shin Hyomyung នៅមិនទាន់ពេញកំលោះនៅឡើយទេ ប៉ុន្តែគាត់មានអាយុ ៣៣ឆ្នាំហើយ ក្នុងឆ្នាំ២០២២នេះ។ បុរសមុខដូចក្មេងអាយុ ៨ឆ្នាំរូបនេះ មានជំងឺពីកំណើតមួយឈ្មោះថា “Highlander Syndrome” ជាជំងឺដែលប៉ះពាល់ដល់ការលូតលាស់របស់គាត់យ៉ាងខ្លាំង។

Shin Hyomyung កើតនៅឆ្នាំ ១៩៨៩ បច្ចុប្បន្នគាត់មានកម្ពស់ ១,៦៣ម៉ែត្រ តែប៉ុណ្ណោះ គឺរាងទាបបន្តិចសម្រាប់មនុស្សប្រុស។ ចំណែកឯមុខមាត់របស់គាត់វិញប្រៀបបីដូចជាក្មេងសុទ្ធសាធតែម្ដង មិនមានពុកមាត់ ពុកចង្ការ ដូចបុរសទូទៅនោះទេ។ យ៉ាងណាមិញ ជំងឺនេះមិនមែនជាឧបសគ្គចំពោះការសប្បាយរបស់ Shin សូម្បីតែបន្តិច ពេលទំនេរ Shin ចូលចិត្តចូលក្លឹប ផឹកស្រា រាំកម្សាន្ត ដោយមិនមានបញ្ហាអ្វីសោះ ព្រោះថាគាត់មានប័ណ្ណសម្រាប់បញ្ជាក់អំពីស្ថានភាពអាយុនិងជំងឺរបស់គាត់។ ទន្ទឹមនឹងនោះ លោក Shin Hyomyung ក៏មានគោលបំណងស្នេហាដូចមនុស្សទូទៅដែរ គ្រាន់តែពិបាកនឹងទទួលជោគជ័យបន្តិច ដោយសាររូបរាងកាយមិនសមនឹងអាយុគាត់នេះឯង។

សូមបញ្ជាក់ដែរថាជំងឺ “Highlander syndrome” គឺជាជំងឺហ្សែន មិនមែនជាជំងឺឆ្លងទេ ជំងឺខាងលើនេះធ្វើឲ្យអ្នកជំងឺមានបញ្ហាជ្រុះសក់ ស្បែកម៉ត់ដូចកូនក្មេង ប៉ុន្តែមានវត្តមាននៃភាពជ្រីវជ្រួញនៅពេលគាត់ចាស់ទៅ។ មកទល់ពេលនេះមិនទាន់មាននរណាម្នាក់រកឃើញពីរបៀបព្យាបាលជំងឺ Highlander បានទេ ប៉ុន្តែគេសង្កេតឃើញថាវាក៏មិនប៉ះពាល់សុខភាពអ្វីធ្ងន់ធ្ងរដែរក្រៅពីការមិនលូតលាស់នៃរាងកាយ៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖រឿងរ៉ាវ ១០ យ៉ាង ពីហូលីវូដ ភាគច្រើនពុំសូវមានអ្នកណាដឹងឡើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ