Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តជួសជុលផ្លូវមួយខ្សែទៀតប្រវែង១៨០០ ម៉ែត្រ

បានផុស

នៅ

ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង កំពុងអនុញ្ញាតឱ្យក្រុមវិស្វករបន្តចាក់អ៊ុតកៅស៊ូលើផ្លូវក្នុងក្រុងមួយខ្សែទៀត មានប្រវែងប្រមាណ១៨០០ម៉ែត្រ នៅចំណុចពីផ្លូវមុខវត្តធម្មយុទ្ធ ទៅកាន់ដំរី ស ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង និងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសម្នាក់ជាវីស្វករចាក់អ៊ុតផ្លូវខាងលើនេះបានបញ្ជាក់ឲ្យដឹងថា ផ្លូវកៅស៊ូដែលត្រូវចាក់អ៊ុតនេះមានប្រវែង ១៨០០ ម៉ែត្រចេញពីចំណុចលូជាប់របងវត្តធម្មយុទ្ធផ្នែកខាងត្បូងទៅដល់ដំរី(ស) ដែលខាងលិចផ្លូវគឺជាដីសង្កាត់ប្អេរ និងខាងកើតផ្លូវជាសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ វិស្វករខាងលើបានបញ្ជាក់ទៀតថា ការជួសជុលចាក់អ៊ុតផ្លូវកៅស៊ូនេះក្នុងមួយថ្ងៃក្រុមវិស្វករអាចចាក់អ៊ុតបានប្រវែងប្រមាណ​តែ ២០០ម៉ែត្រប៉ុណ្ណោះ ដូច្នេះប្រវែងផ្លូវខាងលើនេះអាចនឹងធ្វើរយៈពេល ៩ ថ្ងៃទើបរួចរាល់។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ថ្មីៗនេះនៅក្នុងអង្គប្រជុំក្នុងសាលាខេត្តបានលើកឡើងថា នៅក្នុងឆ្នាំ២០២២ និង២០២៣ ខាងមុខនេះ រដ្ឋបាទខេត្តនឹងជួសជុលផ្លូវដែលខូចខាតទាំងអស់ក្នុងក្រុងកំពង់ឆ្នាំងជាផ្លូវបេតុង និងជាផ្លូវកៅស៊ូ ។ ជាក់ស្ដែងនៅក្នុងអំឡុងឆ្នាំ២០២២ នេះ រដ្ឋបាលខេត្តបានជួសជុលផ្លូវដែលមានការ​ខូច​ខាតនៅក្នុងក្រុងកំពង់ឆ្នាំង កៅស៊ូជាច្រើនខ្សែរួចមកហើយដូចជា ផ្លូវកៅស៊ូក្រោយប៉ុស្តិ៍រដ្ឋបាលកំពង់ឆ្នាំង ផ្លូវក្រោយ​មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងរហូតដល់រោងចក្រអឹមវេ ក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ផ្លូវកៅស៊ូពីសួនច្បារសម្ដេចគង់សំអុលមកដល់មន្ទីរសូរិយោដី ខេត្តកំពង់ឆ្នាំង ផ្លូវខាងកើតជាប់សាលាខេត្តកំពង់ឆ្នាំង ផ្លូវបេតុងខាងលិចសណ្ឋាគារសំរោងសែន ក្នុងភូមិផ្សារលើសង្កាត់ផ្សារឆ្នាំង ។

រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងទៀតថា ការកសាងផ្លូវជួសជុលខាងលើនេះ គឺជាថវិការបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូន ។ ដូច្នេះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដ៏ឈ្លាសវៃ ពិតជាបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យលើទឹកដីព្រះរាជាណាចក្រកម្ពុជា ដែលនេះ ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាននិងមន្ត្រីរាជការគ្រប់ស្ថាប័នគាំទ្រផងដែរ ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៩ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៦ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម