Connect with us

ព័ត៌មានជាតិ

មួយថ្ងៃអាទិត្យ​ម្សិលមិញ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១០​លើក ស្លាប់​ចំនួន​៧​នាក់​

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍ ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា រយៈពេល​ពេញ​មួយថ្ងៃ​ម្សិលមិញ គឺ​នៅ​ថ្ងៃអាទិត្យ ទី​០៣ ខែមករា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​១០ លើក ក្នុងនោះ​ស្លាប់​ចំនួន​០៧​នាក់ របួស​ចំនួន​១៤នាក់ ​របួសធ្ងន់​ចំនួន​១១នាក់ ដែល​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅតាម​រាជធានី ខេត្តចំនួន​០៨​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​រយៈពេល​២៤៨ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០១ ខែឧសភា ដល់​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​២០៥៥លើក ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០៤៦នាក់ របួស​ចំនួន​៣០៤៨នាក់ របួសធ្ងន់​ចំនួន១៨៥៨នាក់​។​

ជាមួយគ្នានេះ ក្នុង​រយៈពេល២៤៨​ថ្ងៃ​នេះដែរ នគរបាល​ចរាចរ​ណ៍ទូទាំងប្រទេស​បាន​ត្រួតពិនិត្យ និង​ផាក​ពិន័យ​យានយន្ត​សរុប​ចំនួន២៥០៩៤៤គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១៨៤៧៩០គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​៦៦១៥៤គ្រឿង ក្នុងនោះ​រថយន្ត​តូច​ចំនួន​៥៥០១៤គ្រឿង និង​រថយន្ត​ធំ​ចំ​នួន​១១១៤០​គ្រឿង​។

លោក​ឧ​ត្ត​ម​សេនីយ៍ ឆាយ គឹម​ខឿន បាន​ឲ្យ​ដឹងថា សម្រាប់​ថ្ងៃទី​០៣ ខែមករា​នេះដែរ មាន​យានយន្ត​ល្មើស​ចំនួន​៧៥៦គ្រឿង ត្រូវបាន​ពិនិត្យ និង​ពិន័យ ក្នុងនោះ​ម៉ូតូ​ចំនួន​៥៧៨គ្រឿង និង​រថយន្ត​១៧៨ ចំនួន​គ្រឿង​។​

ក្នុងចំណោម​ម៉ូតូ​ល្មើស​ទាំង​៥៧៨គ្រឿង​នោះ បើកបរ​ដោយ​អត់​មួកសុវត្ថិភាព​ចំនួន៥២៤នាក់​, បើក​បរ​ល្មើស​សញ្ញា​ចំនួន៣០គ្រឿង​, បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ចំនួន​០៩នាក់​, បើកបរ​ដោយ​អត់​ស្លាក​លេខ​ចំនួន​០៧គ្រឿង និង​បើកបរ​ប្រើ​ទូរស័ព្ទ​ចំនួន​០៨ នាក់​។

យានយន្ត​ទាំង​១៧៨គ្រឿង​នោះ មាន​យានយន្ត​តូច​ចំនួន​១៤១គ្រឿង និង​យានយន្ត​ធំ​ចំនួន​៣៧​គ្រឿង ហើយ​ក្នុងចំណោម​យានយន្ត​ទាំងនោះ មាន​ល្មើស​ល្បឿន​ចំនួន​១៩ គ្រឿង​, អត់​មាន​ប័ណ្ណ​បើកបរ​ចំនួន​០៨ នាក់​, ល្មើ​សញ្ញា​ចំនួន​១០គ្រឿង​, បើកបរ​អត់​ដាក់​ខ្សែក្រវ៉ាត់​ចំនួន​១០៣ នាក់​, លើស​ចំណុះ​ចំនួន​០៧ គ្រឿង​, បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ចំនួន​០៤​នាក់​, អត់​ស្លាក​លេខ​ចំនួន​១៤ គ្រឿង និង​បើកបរ​ប្រើ​ទូរ​សព្ទ​ចំនួន​១៣ នាក់​៕

អត្ថបទ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ អ្នកដឹកនាំស្ត្រីនៅរដ្ឋបាលមូលដ្ឋាន គឺជាការលើកគុណតម្លៃភាព និង​ការអភិវឌ្ឍខ្វះមិនបានសម្រាប់ប្រទេសជាតិ

ព័ត៌មានជាតិ១៣ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវបានមកដល់កម្ពុជាហើយ ដើម្បីធ្វើទស្សនកិច្ចពីរថ្ងៃ

ព័ត៌មានជាតិ១៣ នាទីutes មុន

គិត​ត្រឹម​ខែធ្នូនេះ ​គម្រោង​អគារជាប់គាំង​​នៅ​ខេត្ត​ព្រះសីហនុ ១០១ គម្រោង ​បាន​​ដោះស្រាយ​​​អភិវឌ្ឍ​បន្ត

ជីវិតកម្សាន្ដ១៤ នាទីutes មុន

វាសនា តារា Kpop មិនដូចគ្នា ក្រុមជំនាន់ទី៤នេះ ទើបនឹងចេញចម្រៀងបានប៉ុន្មានខែ ក៏បំបែកក្រុមបាត់

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

តើការប្រកាសច្បាប់អាជ្ញាសឹករបស់កូរ៉េខាងត្បូង នឹងប៉ះពាល់ដល់សេដ្ឋកិច្ចបែបណា?

Sokha Hotels

ព័ត៌មានពេញនិយម