ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង៖ «ក្រសួងមហាផ្ទៃ ធានាសន្តិសុខការបោះឆ្នោតឱ្យបានល្អប្រសើរ»
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃបានអះអាងថា តួនាទីសំខាន់តែមួយគត់របស់ក្រសួងមហាផ្ទៃ គឺធ្វើយ៉ាងណាខិតខំធានាថែរក្សាសន្តិសុខនៃការបោះឆ្នោតខាងមុខនេះឱ្យបានល្អប្រសើរ បង្កលក្ខណៈ និងលក្ខខណ្ឌសមស្រប។ សម្ដេចបានគូសបញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ជួបពិភាក្សាការងារកាលពីថ្ងៃទី០១ ខែវិច្ឆិកា ម្សិលមិញ។

នៅក្នុងជំនួបពិភាក្សាការងារនោះ លោក Jacques PELLET ឯកអគ្គ រដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានបង្ហាញពីបំណងស្វែងយល់អំពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ។ លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ក៏មានគោលបំណងពិនិត្យមើលលទ្ធភាព និងឱកាសបង្កើតនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ទៅលើកិច្ចការងារនេះផងដែរ។
ស្របនឹងការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ជាការឆ្លើយតម សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា ជារួមការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ ពុំមានបញ្ហាចោទអ្វីនោះទេ ព្រោះដោយហេតុថា កម្ពុជាធ្លាប់បានដំណើរការបោះឆ្នោតជាច្រើនលើករួចមកហើយ ពិសេសការបោះឆ្នោតឃុំ សង្កាត់ ដែលកន្លងទៅកាលពីពេលថ្មីៗនេះ៕

ដោយ៖ ថារី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ