Connect with us

កីឡា

មើល​​​ប្រវត្តិ​​ បឹងកេត​​ ក្នុង​​​ពាន​​​សម្តេច​​​តេជោ​​ មុន​​ប្រកួត​​​​វគ្គ​​​ផ្តាច់​​​ព្រ័ត្រ​​​ថ្ងៃ​​​អាទិត្យ​​​នេះ​

បានផុស

នៅ

ក្លឹប​បាល់ទាត់​ បឹងកេត បាន​ឡើង​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន លើក​ទី​១៦ ឆ្នាំ​២០២២​នេះ​ដោយ​ត្រូវ​ជួប​ម្ចាស់​ការពារ​ជើង​ឯក​ឆ្នាំ​ចាស់ វិសាខា ​នា​ថ្ងៃ​អាទិត្យ ទី​៦ ខែ​វិច្ឆិកា នៅ​កីឡដ្ឋាន​របស់​ក្លឹប​ភ្នំពេញ​ក្រោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ឆ្នាំ​នេះ​ឈាន​ចូល​មក​ដល់ «កម្ពុជា​ថ្មី» ​សូម​លើក​បង្ហាញ​ប្រវត្តិ​ខ្លះ​ៗ​របស់​បឹងកេត​ក្នុង​ពាន​រង្វាន់​សម្តេច​តេជោ។

បឹងកេត​​បាន​​ចូល​រួម​ប្រកួត​​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ​​​​លើក​ដំបូង​នៅ​ឆ្នាំ​២០១៣ ​​ប៉ុន្តែ​ធ្វើ​មិន​សូវ​បាន​ល្អ​ទេ​ចាប់​ពី​ឆ្នាំ​២០១៣ ២០១៤ ២០១៥ និង​ឆ្នាំ​២០១៦​ក៏​ធ្លាក់​ត្រឹម​វគ្គ​​៨​ក្រុម​ចុង​ក្រោយ​រហូត។

នៅ​ឆ្នាំ​២០១៧​ បឹងកេត បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង​ ប៉ុន្តែ​​ទទួល​បាន​ត្រឹម​​ចំណាត់​ថ្នាក់​លេខ​៤ បន្ទាប់​ពី​ចាញ់​អគ្គិសនី​កម្ពុជា​ដោយ​ទាត់​ប៉េណាល់​ទី​កាត់​សេចក្តី ៥-៤។

នៅ​ឆ្នាំ​២០១៨ ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​តេជោ​នេះ​ត្រូវ​បាន​ប្តូរ​រូបមន្ត​​ជា​ពីរ​ដំណាក់​កាល​គឺ​ការ​ប្រកួត​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ។ ​ក្លឹប​លីគ​កំពូល​ទាំង​អស់​រង់ចាំ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ថ្នាក់​ជាតិ។ ឆ្នាំ​នេះ​បឹងកេត​បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ថ្នាក់​ជាតិ។

នៅ​ឆ្នាំ​២០១៩​ទើប​ជា​រដូវ​កាស​មាស​របស់​បឹងកេត​ក្នុង​ពាន​រង្វាន់​មួយ​នេះ បន្ទាប់​ពី​បាន​យក​ឈ្នះ​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​ក្លាយ​ជា​ជើង​ឯក​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។

ឆ្នាំ​២០២០ បឹងកេត បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ទៀត​ ហើយ​ឆ្នាំ​២០២១ បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​និង​បាន​បញ្ចប់​ព្រឹត្តិការណ៍​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣។

ឆ្នាំ​២០២២​នេះ បឹងកេត បាន​បង្កើត​រដូវ​កាល​​ដ៏​ង​អស្ចារ្យ​ជា​ថ្មី​ បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។ វគ្គ​១៦​ក្រុម​ថ្នាក់​ជាតិ បឹងកេត បាន​យក​ឈ្នះ អាយអេសអាយ ដង្កោសែន​ជ័យ ០-២ ក្នុង​ជើង​ទី១ និងបន្ត​ឈ្នះ ៣-២ ក្នុង​ជើង​ទី​២ (សរុប​ពីរ​ជើងឈ្នះ ៥-២)។ វគ្គ​៨​ក្រុម​ចុង​ក្រោយ បឹងកេត បាន​យក​ឈ្នះ កោះកុង ០-២ ក្នុង​ជើង​ទី​១ និង​ស្មើ ៣-៣ ក្នុង​ជើង​ទី​២ (សរុប​ពីរ​ជើងឈ្នះ​ ៥-៣)។

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បឹងកេត បាន​យក​ឈ្នះ អគ្គិសនី​កម្ពុជា ៣-០ ក្នុង​ជើង​ទី​១ និង​បន្ត​ឈ្នះ ០-២ បឹងកេត ក្នុង​ជើង​ទី​២ (សរុបពីរ​ជើងឈ្នះ ៥-០)។ វគ្គ​ផ្តាច់​ព្រ័ត្រ បឹងកេត ត្រូវ​ជួប វិសាខា ដែល​ជា​ក្រុម​ខ្លាំង​​ឈ្នះ​ជើង​ឯក​ពីរ​ដូវ​កាល​ជាប់​គ្នា។ តើ​បឹងកេត​អាច​បង្កើត​កំណត់​ត្រា​ឈ្នះ​ជើង​ឯក​ពាន​សម្តេច​តេជោ ហ៊ុន សែន ជា​លើក​ទី​២? លទ្ធផល​រង់​ចាំ​ទាំង​អស់​គ្នា​ថ្ងៃ​អាទិត្យ សប្តាហ៍នេះ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

ធ្លាយរូបភាព Liu Yifei ​ណាត់​ជួបមនុស្ស​ប្រុស​ទាំង​កណ្តាល​អធ្រាត្រ

ព័ត៌មានជាតិ៤ នាទីutes មុន

អាជ្ញាធរខណ្ឌចំការមន កំពុងសិក្សាគម្រោងលើសង្កាត់ទួលទំពូងទី ០១ និង ទួលទំពូងទី ០២ ចំពោះផ្លូវខូចៗ មានទឹកលិច

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ៣៥ នាទីutes មុន

សិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ទទួលការចាប់អារម្មណ៍ខ្លាំង ខណៈសំបុត្រទស្សនាថ្ងៃនេះ និងថ្ងៃសៅរ៍ លក់អស់ហើយ

ព័ត៌មានជាតិ៤៥ នាទីutes មុន

ក្រសួងអប់រំ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំជាមួយសាកលវិទ្យាល័យប៉េកាំង

Sokha Hotels

ព័ត៌មានពេញនិយម