KPT+
វិធីងាយៗ ៥ យ៉ាង ថែទាំស្បែកក្លៀក ឲ្យស្អាតដូចតារា
ការបែកញើសជារឿងធម្មតាសម្រាប់មនុស្សគ្រប់រូប ប៉ុន្តែជាបញ្ហាចំពោះទំនុកចិត្តនិងសកម្មភាពប្រចាំថ្ងៃដោយសារតែស្នាមញើសប្រតាក ជាពិសេសក្លិនមិនល្អដូចខ្ទឹមបារាំង។ ដូចនេះទើប “កម្ពុជាថ្មី” ណែនាំប្រិយមិត្តអ្នកអានមកដឹងពីវិធីងាយៗ៥យ៉ាងក្នុងការថែទាំស្បែកក្លៀកយ៉ាងមានប្រសិទ្ធិភាព៖

១. សម្អាតជាប្រចាំ
ក្លៀកជាផ្នែកសំខាន់មួយនៅលើរាងកាយរបស់មនុស្ស គេចាត់ទុកវាជាតំបន់សំខាន់ងាយនឹងបែកញើស បង្កបាក់តេរីអាក្រក់ៗ។ គ្រូពេទ្យ Zalka ណែនាំឲ្យយើងគ្រប់គ្នាសម្អាតក្លៀកតែម្ដងគត់ក្នុងមួយថ្ងៃគឺនៅពេលល្ងាច លើកលែងតែអ្នកជាអ្នកកីឡាឬធ្វើការអ្វីមួយដែលបែកញើសខ្លាំងដល់ថ្នាក់តម្រូវឲ្យសម្អាតពីរបីដង។
២. ជម្រុះកោសិកាចាស់ៗឲ្យបានទៀងទាត់
ដូចស្បែកមុខនិងស្បែកខ្លួនដែរ ក្លៀកមានខ្លាញ់មានបាក់តេរីប្រមូលផ្ដុំបណ្ដាលឲ្យស្ទះរន្ធរោមបង្កជាកន្ទួលរមាស់ ឬរលាកគល់រោម ដូច្នេះគ្រូពេទ្យ Zalka គាត់ណែនាំឲ្យយើងប្រើប្រាស់ទឹកជូតអាស៊ីត Glycolic ៥ភាគរយ ដើម្បីជម្រុះកោសិកាងាប់ៗចេញ។

៣. កោររោមថ្នមៗ
ហាមដាច់ខាតកោរឆៅដោយមិនប្រើគ្រីមឬជែលកោរ មុននឹងកោរអ្នកគួរប្រើឡេផ្ដល់សំណើមមុនមួយយប់ផងទើបថ្ងៃបន្ទាប់ស្បែកក្លៀកទន់ងាយកោរ។
៤. ផ្ដល់សំណើមជាប្រចាំ
ស្បែកខ្លួនយើងសុទ្ធតែត្រូវការផ្ដល់សំណើមគ្រប់កន្លែងសូម្បីតែក្លៀកក៏ដោយ សូមបញ្ជាក់ដែរថាអ្នកមិនគួរជ្រើសរើសឡេក្លៀកគ្មានប្រភពច្បាស់លាស់ទេ វាអាចធ្វើឲ្យក្លៀកអ្នកបែកសង្វារ រលាកនិងបង្កក្លិនអាក្រក់ណាស់។

៥. រើសផលិតផលបំបាត់ក្លិនឲ្យត្រឹមត្រូវ
ចូរជ្រើសរើសផលិតផលលុញក្លៀកដោយប្រុងប្រយ័ត្ន ជៀសវាងផលិតផលមានក្លិនខ្លាំង មានជាតិអាល់កុល ប៉ារ៉ាបែន ស៊ុលហ្វាត និងពណ៌ ងាកមកប្រើប្រាស់ផលិតផលសាមញ្ញគ្មានពណ៌ គ្មានក្លិន វាប្រសើរនិងមានសុវត្ថិភាពជាង៕
ប្រែសម្រួលដោយ៖ វារី

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត