ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំសម្អាតក្រុងស្ទឹងសែនរៀបចំពិធីអុំទូកថ្នាក់ខេត្ត
រដ្ឋបាលខេត្តកំពង់ធំនៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានរៀបចំទិវាអនាម័យ សម្អាតតាម បណ្តោយដងស្ទឹងសែន និងតាមទីសាធារណៈ។
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ លើកឡើងថា ទិវាអនាម័យនៅថ្ងៃនេះ គឺដើម្បីអបអរសាទរពិធីប្រណាំងទូកថ្នាក់ខេត្ត ដែលនឹងរៀបចំនៅថ្ងៃទី៤ និងទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

គោលបំណងនៃកម្មវិធីទិវាអនាម័យគឺដើម្បីបង្កើនការយល់ដឹងដល់សាធារណជនអំពីបរិស្ថាន លើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ឲ្យក្លាយជាភ្នាក់ងារអភិវឌ្ឍន៍មេត្រីបរិស្ថាន, ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ផ្លាស់ប្តូរភាពអវិជ្ជមាន ចំពោះបរិស្ថាន, លើកទឹកចិត្តដល់ស្ថានប័នឯកជនចូលរួមថែរក្សាបរិស្ថាន និងទទួលបាននូវការគាំទ្រជាសកល ពីមជ្ឈដា្ឋនទូទៅ ក្នុងបេសកម្មភាពទាំងអស់គ្នាដើម្បីបរិស្ថាន និងត្រូវប្តូរឥរិយាបថ “បរិស្ថានស្អាត ផ្តើមចេញពីខ្លួនឯង”។

លោកអភិបាលខេត្តរូបនេះបានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំកម្មវិធីអុំទូកនៅត្រង់ចំណុចស្ពានស្ទឹងសែន ដែលអមដោយសួនច្បារធំទូលាយ ដែលមានបរិវេណសួនស្ទឹងសែន សួនសម្តេចតេជោ និងវេរ៉ងដាសាងសង់ថ្មី ដើម្បីបង្ករបរិយាកាសសប្បាយរីករាយ រំសាយទុក្ខកង្វល់ប្រជាពលរដ្ឋ ទូទៅក្រោយពេល គ្រោះទឹកជំនន់បានបញ្ចប់។
ទន្ទឹមជាមួយកម្មវិធីអុំទូក រដ្ឋបាលខេត្ត នឹងរៀបចំកម្មវិធីបណ្តែតប្រទីប នៅពេលយប់មានដុតកាំជ្រួច បង្ហោះគោម ប្រគំតន្ត្រី ព្រមទាំងរៀបចំស្តង់តាំងពិពណ៌លក់ដូរផងដែរ។

កម្មវិធីអុំទូកនៅចុងសប្តាហ៍នេះ មានទូកចូលរួមប្រកួតសរុបចំនួន៤២ទូក មានចំណុះសរុប ១,២៣១នាក់ មកពីប្រាំបួន ក្រុង ស្រុក ទូទាំងខេត្តកំពង់ធំ ក្នុងនោះទូកវែង “ទូក ង” ចំនួន៥ (ទូកមួង ១), ទូកខ្នាតអន្តរជាតិ ចំនួន១៦ ទូក, ទូកផ្កាចារ្យមាន ចំនួន២១ ទូក។
យុវជនចូលរួមទិវាអនាម័យ លើកឡើងផងដែរថា សកម្មភាពដែលសំខាន់របស់ប្រជាពលរដ្ឋទូទៅ លើបរិស្ថាន គឺការទុកដាក់កាកសំណល់ដែលប្រើប្រាស់រួចឲ្យបានត្រឹមត្រូវ។ ទន្ទឹមនេះ ការចូលរួមក្នុងកិច្ច ការងារសង្គម ដូចជាទិវាអនាម័យ ក៏ផ្នែកដែលបង្កើននូវការយល់ដឹងបន្ថែម និងបង្កើននៃការចូលរួម ប្រកបដោយស្ម័គ្រចិត្ត ក្នុងសកម្មភាពដើម្បីខេត្តយើងស្អាត និងមានផាសុខភាពផងដែរ៕

អត្ថបទ៖ ឈាង មករា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ