អាជីព
មូលហេតុដែលមិនគួរយកមិត្តភក្ដិ មកចូលធ្វើការជាមួយ ឬមកជាកូនចៅ
រើសនិយោជិកមិនងាយស្រួលទេ ចំណែកខ្សែបន្ទាត់រវាងចៅហ្វាយនិងមិត្តភក្ដិជួនកាលអាចពិបាកទៅថ្ងៃមុខឬអាចខូចខាតមិត្តភាពទាំងស្រុងបាន។ មនុស្សជាច្រើនយល់ថាគេត្រូវការមនុស្សទុកចិត្តតែមិត្តភក្ដិតាមពិតភាគច្រើនជាមនុស្សដំបូងដែលនិយមប្រៀបធៀប ហើយចុងក្រោយ គេនឹងយល់ថា ចំណេះគេ មិនសមមកនៅក្រោមយើងឡើយ។
ហេតុអ្វីការយកមិត្តភក្ដិមកធ្វើការក្រោមខ្លួនភាគច្រើននាំតែស្មុគស្មាញនិងខកបំណង?
១ គេច្រើនភ្លេចថា នរណាជាចៅហ្វាយ
សូមចងចាំថានៅកន្លែងធ្វើការសំខាន់ក្នុងការធ្វើជាចៅហ្វាយ ជាជាងធ្វើជាមិត្ត។ ភាពរាក់ទាក់ពេក អាចធ្វើឲ្យអន្តរាយដល់សិទ្ធិអំណាចនិងរូបភាពជាអ្នកដឹកនាំ។
លោក Devora Zack នាយកប្រតិបត្តិនៃក្រុមហ៊ុន Only Connect Consulting, Inc ក៏ជាអ្នកនិពន្ធសៀវភៅដ៏ល្បី «ចិត្តសាស្ត្រនៃការគ្រប់គ្រងមនុស្ស»បានមានប្រសាសន៍ថា“ ការចង់ធ្វើជាមិត្តភក្តិជាមួយនិយោជិកធ្វើឲ្យការផ្ដល់មតិត្រឡប់លំបាក គេក៏មិននិយាយត្រង់យើងក៏ពិបាកវាយតម្លៃគេ ទោះគេធ្វើមិនបានល្អ។
ហានិភ័យ គឺបុគ្គលិកផ្សេងៗទៀត លែងមានចិត្តនឹងខិតខំព្រោះមិត្តរបស់យើង បានយកប្រៀបលើពួកគេបានជានិច្ច ដោយប្រើទំនាក់ទំនងនោះទៅសង្កត់ពួកគេឬកាត់មុខពួកគេ នេះជាអន្តរាយធំមួយ សម្រាប់ការដឹកនាំនិងការរកស៊ី។
“ ក្រុមរបស់យើងដែលចង់ជោគជ័យ គេត្រូវការអ្នកដឹកនាំមិនមែនមិត្តភក្ដិទេ! មានតែមនុស្សគ្មានសមត្ថភាពតែប៉ុណ្ណោះ ដែលចង់បានមិត្តភក្តិក្នុងជួរអ្នកដឹកនាំនឹងអាលយោងពួកគេ” ។ នៅចុងបញ្ចប់ពួកគេក្ដាប់អំណាចដែលបំផ្លាញរូបភាពពិតរបស់អ្នកនៅក្នុងសង្គមការងារ។
អ្នកពិគ្រោះយោបល់ក្រុមហ៊ុនលោក Carlann Fergusson ស្ថាបនិកក្រុមហ៊ុន Propel Forward LLC មានប្រសាសន៍ថា អន្ទាក់នៃការចូលមកក្បែររបស់មិត្ត គឺពឹងពាក់។ ជួយពួកគេចុះកុំយកមកក្បែរ។ បុគ្គលិកឆ្នើមរបស់យើងទៅវិញទេ រើសយកអ្នកណាមិនយើងមិនធ្លាប់ស្គាល់សោះ ស្រាប់តែធ្វើការល្អ នឹងក្លាយជាមនុស្សជិតស្និទ្ធបាន ហើយគេនាំគ្នាទទួលស្គាល់ព្រោះនេះបង្ហាញថាយើងមិនបានប្រើអារម្មណ៍ក្នុងការងារឬការតែងតាំង។
២ ស្គាល់ចំណុចខ្សោយយើង
ជាចៅហ្វាយ គួរកុំទៅញ៉ាំបាយថ្ងៃត្រង់ស្និទ្ធស្នាលជាមួយអ្នកនេះអត់អ្នកនោះ។ សួរថារង្វាន់ស្និទ្ធជាមួយចៅហ្វាយគួរបានទៅមនុស្សអែបអបឬមនុស្សធ្វើការពិតៗ?
ជាការពិតការស្គាល់បុគ្គលិកតាមកម្រិតផ្ទាល់ខ្លួន ដែលគេនោះក៏ដឹងរឿងចំណុចខ្សោយរបស់យើងច្រើនដូចជា ស្នេហា ពិន្ទុកាលនៅរៀន ចរិតផ្ទាល់ខ្លួនរបស់យើង តើចំណេញអ្វីដល់ការងារដឹកនាំ?
លោក Deb Hornell ប្រធានក្រុមហ៊ុនប្រឹក្សាយោបល់ HRCool មូលដ្ឋាននៅទីក្រុងឈីកាហ្គោ Hornell Partners មានប្រសាសន៍ថា អ្នកគ្រប់គ្រងត្រូវការចំណាយពេលវេលាជាមួយបុគ្គលិកដើម្បីស្គាល់ពួកគេ និងបង្ហាញពីទេពកោសល្យនិងការលើកទឹកចិត្តរបស់ពួកគេមិនមែនយកមនុស្សស្គាល់គ្នាស្រាប់មកកកូរទេ។
អ្នកនិពន្ធនិងអ្នកពិគ្រោះយោបល់ផ្នែកអាជីវកម្មលោក Bob Papes មានប្រសាសន៍ដែរ ថាអ្នកដឹកនាំគួរតែប្រឹងប្រែងទាក់ទងនឹងនិយោជិកថ្មីៗ ព្រោះគ្មានថ្មីគឺគ្មានការរីកចម្រើន។
៣ បុគ្គលិកល្អ សំខាន់ជាងមិត្តភក្តិ
លោក Elster ផ្តល់យោបល់ដល់អ្នកគ្រប់គ្រង់ថា ពេលរកស៊ី យើងចង់បានធនធានឆ្នើមឬចង់បាន មិត្តភាពការងារដែល មិនមែន“ មិត្តភក្តិ”គួរតែមិនយកមនុស្សជាមិត្តមកដាច់ខាត ។
«ជាការសមរម្យទេ ដែលឃើញអ្វីៗគ្រប់យ៉ាងកំពុងកើតឡើងជាមួយនិយោជិកហើយហារមិនបាន ព្រោះមនោសញ្ចេតនាមិត្តភក្តិ?» មិត្តភក្តិផ្ទាល់ខ្លួន គួរមានដែនកំណត់មិនពាក់ព័ន្ធការងារ។ “ កុំប្រើបុគ្គលិកមកគិតឈឺក្បាលនិងពិភាក្សាអំពីបញ្ហាផ្ទាល់ខ្លួនឬក្រៅវិជ្ជាជីវៈដោយសារយកមិត្តភក្តិមកបង្ក អ្នកនឹងបរាជ័យ!»
ចុងក្រោយ « កុំពិភាក្សាអំពីព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនជាមួយមិត្តភក្តិ ព្រោះពួកគេមិនស្រលាញ់ក្រុមហ៊ុនអ្នកដូចបុគ្គលិកឆ្នើមរបស់អ្នកដែលអនុវត្តរាល់ថ្ងៃឡើយ៕»
ប្រែសម្រួល៖ស្រស់
ប្រភព៖ mediabistro
ចុចអាន៖អង់គ្លេស នៅតែជាភាសាកំពូលតារាងក្នុងពិភពពាណិជ្ជកម្ម និងអាជីព
ចុចអាន៖អនុវត្ត ៥ ជំហាននេះ នឹងទទួលបានអាជីពដែលយើងស្រលាញ់ពេញចិត្ត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៨ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»