ជីវិតកម្សាន្ដ
វណ្ណដា ត្រៀមអង្រួនឆាកតន្ត្រីនៅ ថៃ ក្នុងកម្មវិធី BMMF
បើយោងតាមប្រភពពីគណនីហ្វេសបុក Big Mountain Music Festival បានបញ្ជាក់ថាតារារ៉េប វណ្ណដា នឹងបង្ហាញវត្តមាននៅប្រទេសថៃ នាថ្ងៃទី ១០ ដល់១១ ខែធ្នូ ក្នុងការប្រគំតន្ត្រី BMMF។

ជាមួយគ្នានេះដែរ ប្រភពដដែលនោះក៏បានសរសេរសំណេរដ៏វែងអន្លាយថា “ពិតជាសប្បាយមែន! វ៉ាន់ដា តារារ៉េបវ័យក្មេង ដែលកំពុងពេញនិយមនៅកម្ពុជា និងជាម្ចាស់បទ ‘Time To Rise’ ដែលមានអ្នកចូលមើលជាង ១០១លានដង នឹងមកកម្មវិធី BMMF12 នាថ្ងៃទី ១០-១១ ខែធ្នូនេះ ខាងមុខនេះ!” លើសពីនេះ ហ្វេនកម្ពុជាក៏បានចូលទៅបញ្ចេញមតិគាំទ្រ និងមានមោទកភាពលើតារារ៉េប វណ្ណដាយ៉ាងខ្លាំងដូចគ្នា។

យ៉ាងណាមិញ ក្រោយការប្រកាសមិនបានប៉ុន្មានផងអ្នកគាំទ្រជាអន្តរជាតិបានចូលមកបញ្ចេញមតិយ៉ាងព្រោងព្រាត និងថែមទាំងសប្បាយចិត្តយ៉ាងក្រៃលែង ក្រោយឮដំណឹងថា តារាសំណព្វចិត្តវណ្ណដានឹងមកការប្រគំតន្ត្រី Big Mountain Music Festival លើកនេះ។

សូមបញ្ជាក់ដែរថា វណ្ណដាជាតារារ៉េបប្រចាំប្រទេសកម្ពុជា ដែលតែងតែរំលេចឧបករណ៍ភ្លេងខ្មែរតាមរយៈបទចម្រៀងរបស់លោក។ ជាក់ស្ដែង វីដេអូចម្រៀងផលិតថ្មី បទ “Time to Rise!” រួមដោយបញ្ចូល ឧបករណ៍តន្ត្រីបុរាណ ចាប៉ី ព្រមទាំងសំនៀង របស់ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ធ្លាប់បានបំបែកឯតទគ្គកម្មដំបូងរបស់កម្ពុជា ដែលមានអ្នកចូលទស្សនាត្រឹមរយៈពេល ២៤ ម៉ោង ដល់ទៅ ១ លានដង។ មិនត្រឹមតែប៉ុណ្ណោះ MV បទចម្រៀងនេះ ក៏បានជាប់ចំណាត់ថ្នាក់លេខ ១ “Best Videos of 2021” ដែលជ្រើសរើសដោយ LiFTED Asia ផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វណ្ណដា ឧបត្ថម្ភ៩៩៩ដុល្លារក្នុងយុទ្ធនាការ១០០លានរៀលដើម្បីតបស្នងព្រឹទ្ធាចារ្យ គង់ ណៃ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យដោះស្រាយបញ្ហាពន្ធអាមេរិកថ្មី ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»