Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ែប៊ី បញ្ជាយោធាបាញ់ទម្លាក់យន្តហោះដ្រូនរបស់សត្រូវ ដែលហ៊ានចូល​ក្នុងដែនអាកាសខ្លួន

បានផុស

នៅ

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានចេញបញ្ជាដល់យោធាកាលពីថ្ងៃអង្គារ ឲ្យកម្ទេចយន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់សត្រូវណាមួយ ដែលហ៊ានចូលក្នុងដែនអាកាសរបស់ខ្លួន ក្រោយប្រទះឃើញយាន UAV កំពុងថតមូលដ្ឋានយោធានៅលើតំបន់ជាប់ព្រំដែនកូសូវ៉ូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយករដ្ឋមន្ត្រីលោកស្រី Ana Brnabic បានថ្លែងទៅកាន់វិទ្យុ និងទូរទស្សន៍របស់ប្រទេសស៊ែប៊ីថា “ពិតណាស់ យន្តហោះដ្រូនបានថតទីតាំងមួយនៅក្នុងតំបន់សុវត្ថិភាពដីគោក និងបន្ទាយទាហានរបស់យើងចំនួន ២ ទីតាំង” ។

លោកស្រីបញ្ជាក់ថា “ក្រោយមកលោកប្រធានាធិបតី និងជាមេបញ្ជាការកំពូលនៃយោធាស៊ែប៊ី បានបញ្ជាឲ្យបង្កើនការការពារនៅលើដែនអាកាស ជាពិសេសគឺការបាញ់ទម្លាក់យន្តហោះដ្រូនពីការចូលក្នុងទឹកដីណាមួយរបស់យើង ព្រោះនេះគឺជាសុវត្ថិភាពរបស់ប្រទេសស៊ែប៊ីនៅកូសូវ៉ូ” ។

ការណែនាំចុងក្រោយរបស់លោក Vucic កើតឡើង បន្ទាប់ពីយន្តហោះចម្បាំង MiG-29 ត្រូវបានបញ្ជូនទៅការពារយន្តហោះដ្រូន UAVs ដែលប្រទះឃើញនៅពីលើមូលដ្ឋានយោធានៅជិតព្រំដែនជាមួយកូសូវ៉ូ ។

ទន្ទឹមនោះលោក Vucevic បាននិយាយផងដែរថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ ស្ថិតក្នុងការប្រុងប្រយ័ត្ន ខណៈដែលភាពតានតឹងកើនឡើងជាមួយប្រទេសជិតខាងកូសូវ៉ូ ជុំវិញបញ្ហាស្លាកលេខរថយន្ត ។

លោកប្រធានាធិបតីបានប្រាប់ទូរទស្សន៍ Happy TV ថា យោធានឹងធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីការពារពលរដ្ឋស៊ែប៊ី រួមទាំងអ្នកដែលនៅកូសូវ៉ូផងដែរ ។

កូសូវ៉ូបានព្យាយាមជាច្រើនដងក្នុងឆ្នាំនេះ ដើម្បីធ្វើឲ្យជនជាតិភាគតិចស៊ែប៊ី បន្តស្លាកលេខរថយន្តរបស់ពួកគេ ដែលមានកាលបរិច្ឆេទមុនឆ្នាំ ១៩៩៩ នៅពេលដែលកូសូវ៉ូ ជាផ្នែកមួយនៃប្រទេសស៊ែប៊ី ខណៈទង្វើ​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ប៉ូលិស និងអ្នកស្រុក​ស៊ែប៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ លោក បៃដិន ចោទក្រុមហ៊ុនប្រេងធំៗ កំពុងកើបលុយចំណេញពីសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម