ព័ត៌មានជាតិ
ខួប ៣០ឆ្នាំ មន្ទីរពេទ្យគន្ធបុប្ផា៖ ជួយកុមារ និងស្ត្រីជាង ២១ លាននាក់ ចំណាយ ៨៣៤ លានដុល្លារ
គិតមកដល់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ មន្ទីរពេទ្យគន្ធបុប្ផា បានបើកដំណើរការទទួលព្យាបាលកុមារ ពិនិត្យផ្ទៃពោះ និងសម្រាកស្ត្រី ចំនួនជាង ២១ លាននាក់ ដោយប្រើប្រាស់ថវិកា ប្រមាណ ៨៨៣៤ លានដុល្លារអាមេរិក។
លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យ “កម្ពុជាថ្មី” ដឹងថា ៣០ឆ្នាំកន្លងទៅចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៩២ មូលនិធិគន្ធបុប្ផាស្វីស បានចំណាយថវិកាប្រមាណ ៨៣៤ លានដុល្លារអាមេរិក ដែលក្នុងនោះក៏មានការចូលរួមមួយផ្នែកផងដែររបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលស្វីស។
លោកសាស្ត្រាចារ្យ គី សង់ទី បានឱ្យដឹងបន្តថា ៣០ឆ្នាំ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យព្យាបាលកុមារ និងស្ត្រីមានផ្ទៃពោះ បានចំនួន ២១ ២៤៦ ១៧៧ ករណី និងកាត់បន្ថយអត្រាស្លាប់ក្នុងមន្ទីរពេទ្យពី ៧% មកត្រឹម ០,៣%។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង កុមារគ្រប់ៗរូប ទោះមាន ឬក្រ មានសិទ្ធិទទួលបាននូវការព្យាបាលប្រកបដោយគុណភាព និងត្រឹមត្រូវ។
មន្ទីរពេទ្យគន្ធបុប្ផា ដឹងគុណ និងចងចាំលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ និងលោកវេជ្ជបណ្ឌិត ភីទ័រ ស្ទូឌ័រ សហស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា, គណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស Dr med BeatRichner ដឹកនាំដោយលោកបណ្ឌិត René Schwarzenbach & Ilona Schwarzenbach ប្រធានមូលនិធិ ជាមួយអនុប្រធានមូលនិធិទាំងពីរ Prof.med Michael Grotzer និង Dr Philip Robinson and Mrs Genevieve Studer ដែលបានមកគោរពវិញ្ញាណក្ខន្ធរំលឹកគុណ នៅមុខចេតិយរបស់វេជ្ជបណ្ឌិត បេអាតរិចឈ្នឺរ និងភីទ័រ ស្ទូឌ័រ នាមន្ទីរពេទ្យជ័យវរ្ម័នទី៧ នៃខេត្តសៀមរាប-អង្គរ និងធ្វើទស្សនកិច្ចសួរសុខទុក្ខបុគ្គលិកពេទ្យកម្ពុជា។
ដំណើរការ ៣០ឆ្នាំនៃមន្ទីរពេទ្យគន្ធបុប្ផា គឺជា៣០ឆ្នាំ នៃសហប្រតិបត្តិការរវាងមន្ទីរពេទ្យគន្ធបុប្ផារបស់កម្ពុជា និងមន្ទីរពេទ្យកុមារសាកលវិទ្យាល័យហ្សុយរិក ប្រទេសស្វីស ព្រមទាំងការចូលរួមគាំទ្រជាប់ជាប្រចាំរបស់សប្បុរសជនស្វីស និងកម្ពុជា។
មន្ទីរពេទ្យគន្ធបុប្ផា ជាកូន ចៅ ចៅទួត សូមក្រាបថ្វាយបង្គំ រាជានុញ្ញាតថ្លែងនូវព្រះគុណូបការៈដ៏មហាជ្រាលជ្រៅ ថ្វាយចំពោះ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”, ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម-សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គ តែងតែគាំទ្រទាំងស្មារតី និងព្រះរាជទ្រព្យ សម្រាប់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា Dr med BeatRichner តាំងពីឆ្នាំ១៩៩២។
អរគុណប្រជាជនស្វីស និងរដ្ឋាភិបាលស្វីស, សប្បុរសជនគ្រប់លំដាប់ថ្នាក់នៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, មូលនិធិគន្ធបុប្ផាកម្ពុជា, មន្ត្រីរាជការ បុគ្គលិកកម្មករកម្ពុជានៃមន្ទីរពេទ្យគន្ធបុប្ផាគ្រប់ជំនាន់ ដែលបានចូលរួមក្នុងបេសកកម្មព្យាបាលសង្រ្គោះជីវិតកុមារកម្ពុជា។
យើងសង្ឃឹមថា មន្ទីរពេទ្យគន្ធបុប្ផា នឹងបន្តដំណើរទៅមុខទៀតក្នុងស្មារតីនៃមរតករបស់ស្ថាបនិកទាំងពីរ បេអាតរិចឈ្នឺរ ភីទ័ស្ទូឌ័រ៕
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច