Connect with us

ជីវិតកម្សាន្ដ

តន់ ចន្ទសីម៉ា ត្រូវបានសម្ព័ន្ធក្រុមហ៊ុន ANDAMI Group របស់កូរ៉េ ជ្រើសរើសជា Brand Ambassador

បានផុស

នៅ

សម្ព័ន្ធ​ក្រុមហ៊ុន​ANDAMI Group ដែល​ជា​ក្រុមហ៊ុន​ធំ​មួយ​របស់​ប្រទេស​កូរ៉េ បាន​សម្រេច​ជ្រើសរើស​កំពូល​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា កញ្ញា តន់ ចន្ទ​សី​ម៉ា ជា​Brand Ambassador​តំណាង​ឲ្យ​ផលិតផល​របស់​ខ្លួន ក្នុង​ការ​ឈាន​ជើង​ចូល​មក​ក្នុង​ទីផ្សារ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ពិធី​ចុះហត្ថលេខា បាន​ធ្វើឡើង​កាលពីដើម​ចុង​សប្ដាហ៍​កន្លងទៅ នៅ​អគារ Morgan កោះ​ពេជ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ANDAMI Group គឺជា​ក្រុមហ៊ុន​បច្ចេកទេស​ដ៏​ធំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​មាន​ជំនាញ និង​បទពិសោធន៍​ជាង ២០ ឆ្នាំ នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​ចំណីអាហារ និង​ភេសជ្ជៈ ឧស្សាហកម្ម​ឡូ​ជី​ស្ទីក​ចំណីអាហារ​កក និង​ឧស្សាហកម្ម​ផលិត និង​ចែកចាយ​អាហារ​វេច​ខ្ចប់។

នាពេល​ឆាប់ៗ​ខាងមុខនេះ សម្ព័ន្ធ​ក្រុមហ៊ុន ANDAMI Group នឹង​ឈាន​ជើង​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា លើ​ការ​បង្កើត​រោងចក្រ​កែច្នៃ​អាហារ ជាពិសេស​គឺ​ផលិតផល​ទឹក​ផ្លែឈើ និង​ដំណាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា នាំ​ចេញទៅ​ប្រទេស​កូរ៉េខាងត្បូង ជប៉ុន ចិន សាំង​ហ្គា​ពួរ និង​ហុងកុង​។ល។

ជាមួយ​នឹង​ការងារ​ជា Brand Ambassador កញ្ញា តន់ ចន្ទ​សី​ម៉ា នឹង​ត្រូវ​ធ្វើ​ការងារ​ជាច្រើន​ជា​មួយ​ក្រុមហ៊ុន​កូរ៉េ ក្នុងនាម​ជា​ផ្សព្វផ្សាយ​ផលិតផល​ក្រុមហ៊ុន តាម​ការ​ព្រមព្រៀងគ្នា។ នេះ​ជា​ជោគជ័យ​ថ្មី​មួយ​ទៀត​របស់ តន់ ចន្ទ​សី​ម៉ា បន្ទាប់ពី​ប្រជាប្រិយភាព​របស់​នាង កាន់តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​វ៉ា​ដាច់​គេ។ បែប​ណា​ក្ដី ហ្គា​ឡាក់​ស៊ី ណា​វ៉ា​ត្រា មិនបាន​ទម្លាយ​ពី​តម្លៃ​ខ្លួន​របស់​កញ្ញា តន់ ចន្ទ​សី​ម៉ា លើ​ការងារ​ជា Brand Ambassador ជាមួយ​ANDAMI Group នោះ​ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម