កីឡា
អបអរសាទរ ខាន់ ចេសា ឈ្នះមេដាយមាសពិភពលោកហើយ
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានឈ្នះមេដាយមាសពិភពលោក បន្ទាប់ពីបានយកឈ្នះកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi Anaians ដោយពិន្ទុ ក្នុងវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោកនៅប្រទេសអារ៉ាប់រួម។
មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ ខាន់ ចេសា បានយកឈ្នះកីឡាករហ្វីលីពីន Baluyot Ashley Jeramine សម្រាប់ការប្រកួតទី២។ ការប្រកួតទី៣វគ្គ៨រូបចុងក្រោយកីឡាការិនីខ្មែរ-អាមេរិករូបនេះបានយកកីឡាការិនីម្ចាស់ផ្ទះ Shraim Maitha និងបន្តឈ្នះកីឡាការិនីអ៊ីស្រាអែល Lavion Bokovza Gali នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សូមបញ្ជាក់ថា វិញ្ញាសាទម្ងន់ក្រោម ៥២គីឡូក្រាមនៃការប្រកួតជើងឯកពិភពលោកឆ្នាំ២០២២នេះ មានកីឡាការិនីចំនួន១៧រូប មកពី១៥ប្រទេសផ្សេងគ្នា ក្នុងប្រទេសអារ៉ាប់រួមដែលជាម្ចាស់ផ្ទះមានកីឡាការិនី២រូប ប៉ុន្តែធ្លាក់ទាំងអស់។
សហព័ន្ធជឺជីតស៊ូកម្ពុជាបានចាត់ទុកការប្រកួតនេះ គឺជាឱកាសមួយដ៏ល្អ សម្រាប់កីឡាករ កីឡាការិនីជឺជីតស៊ូកម្ពុជា ធ្វើការវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេស តាមរយៈការប្រកួតប្រជែងជាមួយដៃគូខ្លាំងៗជុំពិភពលោកដែលចូលរួម ក្នុងន័យសម្រួចគុណផលកម្រិតខ្ពស់ ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់