Connect with us

សន្តិសុខសង្គម

គ្រូពេទ្យបញ្ជាក់ពីអាការៈព្រះសង្ឃ១៨​អង្គដែលក្ដៅព្រះកាយខ្លាំង

បានផុស

នៅ

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងនៅរសៀលថ្ងៃទី០២ ខែវិច្ឆកា នេះថា ព្រះសង្ឃ​ដែលបានបញ្ជូនទៅ​កាន់​មន្ទីរពេទ្យ​កាល​ពី​យប់ចំនួន​១៨​អង្គ​នៅ​ក្នុង​វត្តខ្នាចរមាស ដោយមាន​អាកា​រៈ​ក្ដៅព្រះកាយខ្លាំងនោះ រហូត​ដល់​ថ្ងៃទី០២ ខែវិច្ឆកា នេះ បានឆ្លង​រាលដាលរហូតដល់២១អង្គ ដែលគ្រូពេទ្យបានរកឃើញរោគសញ្ញាជាបណ្តើរៗហើយ ដោយក្នុងនោះសង្ឃខ្លះគ្រុនឈាម និងរលាកបំពង់ក និងសង្ឃមួយចំនួនទៀត គ្រូពេទ្យកំពុងពិនិត្យនិងតាមដានបន្ត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីខាងលើនេះក្រោយពីមានព្រះសង្គ១៨អង្គ​ដែល​គង់នៅ​ក្នុង​វត្ត​ខ្នាចរមាស ស្ថិត​ក្នុង​ឃុំ​ខ្នាចរមាស ស្រុកបវេលមាន​អាការ:ក្តៅព្រះកាយខ្លាំង អង្គខ្លះស្រែកយំផ្អើលពេញវត្តត្រូវ​បាន​អាជ្ញាធរស្រុកឲ្យរថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យបង្អែក​ស្រុក​ថ្មគោលទាំងយប់ ដើម្បី​សង្គ្រោះ​បន្ទាន់​ កាលពីវេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមការបញ្ជាក់ពីព្រះ​តេជគុណ អ៊ឹ​ប ភា​រុណ ដែលបានតាមដាន​យ៉ាង​ដិត​ដល់​ចំពោះ​ព្រះសង្ឃទាំងអស់កំពុងតែសង្គ្រោះនៅមន្ទីរពេទ្យ​ស្រុកថ្មគោលបាន​មាន​សង្ឃដីកា​ថា ពេលនេះគ្រូពេទ្យ​បាន​បង្ហាញ​លទ្ធផល​ខ្លះ​ៗ​ហើយថា មានព្រះសង្ឃ​រហូតដល់២១​អង្គហើយ ដែល​បាន​ពិនិត្យ​ឈាម​រួច​ហើយ និង​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មគោល មាន​០៤​​អង្គ​កើត​ជំងឺគ្រុនឈាម ក្រៅពី​នេះ​មាន​កើត​ជំងឺ​រលាក​បំពង់ក និងមានប៉ុន្មានអង្គទៀតឋិតក្នុងការតាមដានអាការ:បន្ត
ទៀត ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម