ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អំពាវនាវឲ្យមហាអំណាចនុយក្លេអ៊ែរទាំង៥ រារាំងការប្រើប្រាស់អាវុធប្រល័យលោក
ក្រសួងការបរទេសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធទី០២ខែវិច្ឆិកា ដោយរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ទីក្រុងមូស្គូដែលថា សង្គ្រាមនុយក្លេអ៊ែរគ្មានអ្នកឈ្នះនោះទេ និងមិនត្រូវប្រយុទ្ធឡើយ ហើយអំពាវនាវឲ្យមហាអំណាចនុយក្លេអ៊ែរ ធ្វើគ្រប់យ៉ាងតាមអំណាចរបស់ពួកគេ ដើម្បីរារាំងការប្រើប្រាស់អាវុធប្រល័យលោក។
ទីក្រុងមូស្គូ បានសង្កត់ធ្ងន់ថា “រុស្ស៊ីនៅតែបន្តពាក់ព័ន្ធក្នុងការរៀបចំ និងយល់ដឹង ក្នុងការកាត់បន្ថយ និងដាក់កម្រិតអាវុធនុយក្លេអ៊ែរ ក៏ដូចជាកាត់បន្ថយហានិភ័យជាយុទ្ធសាស្រ្ត និងការគំរាមកំហែងនៃឧប្បត្តិហេតុអន្តរជាតិ ព្រមទាំងជម្លោះដែលកើនឡើងដល់កម្រិតនុយក្លេអ៊ែរផងដែរ។ យើងសូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ នូវការប្តេជ្ញាចិត្តរបស់យើង។ ទីក្រុងមូស្គូ បានសង្កត់ធ្ងន់ ទៅកាន់សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំនៃរដ្ឋអាវុធនុយក្លេអ៊ែរទាំងប្រាំ ស្តីពីការការពារសង្គ្រាមនុយក្លេអ៊ែរ និងចៀសវាងការប្រកួតប្រជែងអាវុធថ្ងៃទី៣ខែមករាឆ្នាំ២០២២”។
ក្រសួងការបរទេសបន្ថែមថា “យើងមានជំនឿយ៉ាងមុតមាំថា នៅក្នុងស្ថានភាពដ៏ស្មុគស្មាញ និងចលាចលនាពេលបច្ចុប្បន្ន ដែលបណ្តាលមកពីសកម្មភាពគ្មានទំនួលខុសត្រូវ និងឥតអៀនខ្មាសក្នុងបំណងធ្វើឲ្យខូចដល់សន្តិសុខជាតិរបស់យើង, កិច្ចការបន្ទាន់បំផុតគឺត្រូវចៀសវាងការប៉ះទង្គិចគ្នាផ្នែកយោធានៃមហាអំណាចនុយក្លេអ៊ែរ”។
ទីក្រុងមូស្គូសូមជំរុញឲ្យសមាជិកផ្សេងទៀតនៃក្រុមនុយក្លេអ៊ែរទាំងប្រាំដូចជាសហរដ្ឋអាមេរិក បារាំង ចក្រភពអង់គ្លេស និងចិន ត្រូវបង្ហាញឆន្ទៈរបស់ពួកគេ ធ្វើការដើម្បីដោះស្រាយកិច្ចការអាទិភាពកំពូលនៃការបន្ធូរបន្ថយ និងបោះបង់ចោលការប៉ុនប៉ងដ៏គ្រោះថ្នាក់ ក្នុងការរំលោភលើផលប្រយោជន៍សំខាន់របស់គ្នាទៅវិញទៅមក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី បញ្ជាក់ថា មានតែវិធីមួយគត់ ដែលអាចបញ្ចៀស សង្គ្រាមនុយក្លេអ៊ែរបាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?