ព័ត៌មានជាតិ
មន្រ្តី៖ អត្តសញ្ញាណបណ្ណជាង ៥ម៉ឺន ហួសសុពលភាព នៅខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ តាមទិន្នន័យរបស់មន្ត្រីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បានបានឱ្យដឹងថា ប្រជាពលរដ្ឋជាង ៥ ម៉ឺននាក់ បានប្រើប្រាស់អត្តសញ្ញាណបណ្ណហួសសុពលភាព ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាពេលខាងមុខ។

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវកាលពីថ្ងៃទី ០២ ខែ វិច្ឆិកា ដល់ប្រជាពលរដ្ឋទូទៅ ដែលមានអត្តសញ្ញណបណ្ណ សញ្ជាតិខ្មែរ អស់សុពលភាព ខូច ឬបាត់ និងយុវជន យុវនារី ដែលគ្រប់អាយុ១៥ ឆ្នាំឡើង សូមមកបំពេញបែបបទ ធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី នៅការិយាល័យធ្វើអត្តសញ្ញណប័ណ្ណ សញ្ជាតិខ្មែរ ឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន ស្នងការរងទទួលការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណបណ្ណ ហួសសុពលភាពរយៈពេល ៩០ ថ្ងៃទៀត សូមមកបំពេញបែបបទ ធ្វើអត្តសញ្ញាណបណ្ណថ្មីឲ្យបានទាន់ពេលវេលា បោះឆ្នោត ខាងមុខ នាឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន បានបញ្ជាក់ទៀតថា សមត្ថកិច្ចនគរបាលជំនាញ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ កំពុងមមាញឹកខ្លាំង សម្រុកធ្វើអត្តសញ្ញាណបណ្ណថ្មី ជូនដល់ប្រជាពលរដ្ឋ ដោយក្នុងនោះមានពលរដ្ឋមកធ្វើអត្តសញ្ញាណបណ្ណ ក្នុង១ថ្ងៃយ៉ាងតិចចាប់ពី ២០០ ទៅ ៥០០ នាក់។
សម្រាប់ខេត្តបន្ទាយមានជ័យ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ ធ្វើអត្តសញ្ញាណបណ្ណថ្មី ផ្តល់ជូនពលរដ្ឋបាន ៣.០០០ នាក់ហើយ ដូច្នេះនៅសល់ ៥០.០២០ នាក់ទៀត ដែលសមត្ថកិច្ចកំពុងសម្រុកធ្វើជូនពលរដ្ឋនៅខេត្ត និងតាមស្រុក ក្រុង ទាំង ៩ ក្នុងខេត្តបន្ទាយមានជ័យនេះ។ នេះជាការបន្ថែមរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុន សំអន។
ចំពោះការធ្វើអត្តសញ្ញាណបណ្ណថ្មី តម្រូវឲ្យប្រជាពលរដ្ឋកាន់ឯកសារភ្ជាប់មកជាមួយ រួមមាន១.អត្តសញ្ញាណបណ្ណ ហួសសុពលភាព សូមយកអត្តសញ្ណបណ្ណចាស់មកជាមួយ ដោយប្រើទិន្នន័យ ចាស់នោះ មិនតម្រួវឲ្យយកឯកសារពាក់ព័ន្ធថ្មីទេ ទី២. ចំពោះអ្នកធ្វើ អត្តសញ្ញាណបណ្ណថ្មី តម្រូវឲ្យមានសំបុត្រកំណើត និងសៀវភៅគ្រួសារ ។
ចំណែកអ្នកដែលបាត់អត្តសញ្ញណបណ្ណ ឬខូច ត្រូវទៅដាក់ពាក្យស្មើសុំបញ្ជាក់ពីការបាត់ ឬខូច នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលសាម៉ីខ្លួនរស់នៅ ៕ វ៉ាន់ ណាង




-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល