កីឡា
U-20 នារីកម្ពុជា ធ្វើជាម្ចាស់ផ្ទះពូល G ទទួលក្រុមខ្លាំង ៣ នៅឆ្នាំក្រោយ
ក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម ២០ ឆ្នាំ នឹងធ្វើជាម្ចាស់ផ្ទះពូល G ទទួលរៀបចំការប្រកួតពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី អាយុក្រោម ២០ ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round) សម្រាប់វគ្គជម្រុះ។ នេះដោយយោងតាមលទ្ធផល នៃការចាប់ឆ្នោតបែងចែកពូលដែលធ្វើឡើងនៅមុននេះបន្តិច។
កម្ពុជា ស្ថិតក្នុងចំណោមប្រទេស ៨ ដែលធ្វើម្ចាស់ផ្ទះវគ្គជម្រុះរួមមាន បង់ក្លាដែស, ហ្ស៊កដានី, កៀរស៊ីស្ថាន, ឡាវ, ប៉ាឡេស្ទីន, ថៃ និងវៀតណាម ហើយត្រូវធ្វើជាម្ចាស់ផ្ទះពូល G ដើម្បីទទួលក្រុមនារី ប៉ាគីស្ថាន, នារីម៉ាឡេស៊ី និងនារីមីយ៉ាន់ម៉ា។
ក្រោយការចាប់ពូលនេះរួច ប្រកួតគ្រោងធ្វើពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ ដើម្បីរកក្រុមឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅឆ្នាំ ២០២៤ នាប្រទេសអ៊ូសបីគីស្ថាន ដោយយកតែក្រុមលេខ ១ ប្រចាំពូលតែប៉ុណ្ណោះ។
បញ្ជាក់ថា នេះជាលើកដំបូងហើយសម្រាប់បាល់ទាត់នារីកម្ពុជា ដែលទទួលរៀបចំបាល់ទាត់កម្រិតអន្តរជាតិ ដ្បិតកន្លងមកឃើញមានតែរៀបចំបាល់ទាត់បុរស ឬកម្រិតយុវជនប៉ុណ្ណោះ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ