សន្តិសុខសង្គម
តុលាការខេត្តត្បូងឃ្មុំ ឃុំខ្លួនអតីតអ្នកកាសែតម្នាក់ ពីបទឆបោកប្រាក់ពលរដ្ឋជាង១ម៉ឺនដុល្លារ
បុរសជាអតីតអ្នកកាសែតម្នាក់ ត្រូវបានតុលាការខេត្តត្បូងឃុំ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត ក្រោមការចោទប្រកាន់ពីបទឆបោកប្រាក់ប្រជាពលរដ្ឋចំនួន១៥០០០ដុល្លារអាមេរិក។
ឈ្មោះ វ៉ន ទូច ជាអតីតអ្នកសារព័ត៌មានត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅគីឡូម៉ែត្រលេខ៧៩ ខណៈលោកដឹកគោចេញពីផ្ទះនៅភូមិក្បាលត្រាច ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។
ការចាប់ខ្លួននេះ ធ្វើឡើងតាមដីកាបង្គាប់របស់តុលាការខេត្តត្បូងឃ្មុំ តាមបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន៣នាក់ រួមមានឈ្មោះ ហ៊ម ញាញ់ ឈ្មោះ លីមយ៉ង និងម្នាក់ទៀតឈ្មោះ ជា ណាត ពាក់ព័ន្ធករណីឆបោកប្រាក់របស់ពួកគេចំនួន ១៥០០០ដុល្លារ ប្រព្រឹត្តទៅកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ៕
អត្ថបទ៖ សាន វិឡែម
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត